ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះល្វែងមួយកន្លែងដែលមានលក់និងជួសជុលទូរស័ព្ទមួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូលបានបង្កកាខូចខាតផ្ទះស្ទើរតែទាំងស្រុងរួមទាំងទូរស័ព្ទដៃចំនួន៥០០គ្រឿង ព្រមទាំងទ្រព្យសម្បត្តិ លុយកាក់ផងដែរ។ចំណែកឯមូលហេតុនៃការឆាបឆេះនោះផ្ដើមចេញពីកូនប្រុសម្ចាស់ផ្ទះអាយុ៥ឆ្នាំម្នាក់កេះដែកកេះដុតក្រដាសលេងនៅក្នុងបន្ទប់ឡៅតឿខណៈដែលឪពុកម្ដាយរវល់តែដេកនៅជាន់ផ្ទាល់ដីមិនបានចាប់អារម្មណ៍។
ម្ចាស់ផ្ទះឈ្មោះព្រំ ចន្ថា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរលក់និងជួសជុលទូរស័ព្ទ។
ម្ចាស់ផ្ទះបាននិយាយថា នៅមុនពេលកើតហេតុកូនប្រុសគាត់ម្នាក់ឈ្មោះព្រំ សុខហេង អាយុ៥ឆ្នាំបានឡើងទៅលេងនៅលើឡៅតឿចំណែកគាត់និងប្រពន្ធបានដេកនៅជាន់ផ្ទាល់ដី លុះដល់ពេលកើតហេតុកូនប្រុសបានយកកេះដែកកេះដុតក្រដាសលេងបណ្ដាលឲ្យឆាបឆេះពូកនិងសម្ភារៈប្រើប្រាស់ផ្សេងទៀតនៅក្នុងបន្ទប់ឡៅតឿ ហើយឆេះរាលពេញក្នុងផ្ទះយ៉ាងឆាប់រហ័សតែម្ដង ប៉ុន្តែភ្លាមៗនោះកូនប្រុសគាត់ម្នាក់នោះបានរត់ចុះក្រោមរួចទើបមិនបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងដល់ជីវិតឬរបួសដោយសារតែរលាកភ្លើងឡើយ។
ប្រភពដដែលបានបន្តថា នៅក្នុងហេតុការណ៍នោះគាត់រួមជាមួយអ្នកជិតខាងបាននាំគ្នាពន្លត់ដែរតែមិនរលត់ឡើយ រហូតមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ ប៉ុន្តែទ្រព្រសម្បត្តិនៅក្នុងនោះរួមមានទូរស័ព្ទដៃប្រហែលចំនួន៥០០គ្រឿង ,ពូក១តម្លៃជាង៣០០ដុល្លារ, កាតគ្រីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង រួមជាមួយគ្រឿងបន្លាស់ទូរស័ព្ទជាច្រើន និងលុយកាក់ និងសម្ភារៈប្រើប្រាស់ដ៏ទៃទៀត ព្រមទាំងសម្លៀកបំពាក់ផងត្រូវភ្លើងឆេះអស់។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលមានអគ្គីភ័យកើតឡើងកម្លាំងនគរបាលប៉ុស្តិ៍និងខណ្ឌកំបូលបានចេញអន្តរាគមន៍ហើយក៏មានរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿងចេញទៅបាញ់ពន្លត់រហូតដល់រលត់ទៅវិញទាំងស្រុង ហើយមិនបានរាលដាលដល់ផ្ទះដ៏ទៃទៀតឡើយព្រោះផ្ទះមួយនេះស្ថិតនៅដាច់ឆ្ងាយពីគេ៕សុខាសែនជ័យ