ព័ត៌មានទាន់ហេតុការណ៍៖

ប៉េកាំង និង​ទីក្រុងសៀង​ហៃ អនុញ្ញាតឲ្យសិស្ស​រាប់ម៉ឺន​នាក់ ចាប់ផ្ដើម​ត្រលប់​ចូល​សាលារៀន​វិញ​ហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលចិន បានសម្រេចបិទសាលារៀនរាប់ខែក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នោះ នៅថ្ងៃ២៧ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យសិស្សរាប់ម៉ឺននាក់ ចាប់ផ្ដើមត្រលប់ចូលសាលារៀនវិញហើយក្នុងរដ្ឋធានីប៉េកាំងនិងទីក្រុងសៀងហៃ ការវិលចូលរៀនវិញរបស់សិស្សចិននេះ ធ្វើឡើងខណៈទីក្រុងសំខាន់ៗរបស់ចិន កំពុងវិលត្រលប់ទៅកាន់សភាពធម្មតាវិញ ជាបណ្ដើរៗហើយ

ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP សិស្សចិនម្នាក់ ឈ្មោះថា Meng Xianghao នៅវិទ្យាល័យ Chengjinglun ក្រុងប៉េកាំងបាននិយាយថារូបគេបានបង្កើនការប្រុងប្រយ័ត្នទ្វេដងនៅថ្ងៃទី​​ ខ្ញុំបានទិញម៉ាស់ ថង់សំរាម និងឧបករណ៍សម្លាប់មេរោគ​ ”

ចំណែក សិស្សវិទ្យាល័យអាយុ១៨ឆ្នាំម្នាក់ទៀត ឈ្មោះថា Hang Huan និយាយដូច្នេះថា«​ខ្ញុំសប្បាយចិត្តពន់ពេក វាយូរណាស់ហើយចាប់តាំងពីខ្ញុំបានឃើញមិត្តរួមថ្នាក់ខ្ញុំ ខ្ញុំនឹកពួកគេណាស់​»​ ដោយឡែក មុនពេលសិស្សអាចចូលសាលារៀនបាន ពួកគេត្រូវឆ្លងកាត់ការពិនិត្យកម្តៅ និងបាញ់សម្លាប់មេរោគ នៅច្រកចូលសាលាជាមុនសិន

សិស្សនៅប៉េកាំងម្នាក់ឈ្មោះថា Xiao Shuhan បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដែរថា ខ្លួនគិតថា ទម្រង់ខ្លះនៃគម្លាតសុវត្ថិភាព នឹងនៅតែបន្តអនុវត្តដដែល ទោះជាមិត្តរួមថ្នាក់ និងមិត្តជិតស្និទ្ធិខ្លួនជួបជុំគ្នាវិញក៏ដោយក្តី ត្រង់ចំណុចនេះ ក្មេងប្រុសវ័យជំទង់រូបនេះ លើកឡើងដូច្នេះថា«​យើងនឹងលែងដាក់ដៃលើស្មាគ្នាទៅវិញទៅមកទៀតហើយ​»​

ទោះបីជោគជ័យទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 មួយផ្នែកធំ ចិននៅតែមានកម្រិតប្រកាសអាសន្នខ្ពស់ ដោយកំណើនករណីឆ្លងនាំចូល និងរលកទីនៃការចម្លងក្នុងស្រុកនៅភាគឦសាននៃប្រទេស យ៉ាងណាមិញ អាជ្ញាធរសុខាភិបាលចិន នាថ្ងៃទី២៦ ខែមេសាប្រកាសថាទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះដំបូងជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) លែងមានអ្នកជំងឺព្យាបាលនៅក្នុងមន្ទីរពេទ្យទៀតហើយ

សូមបញ្ជាក់ថា វីដេអូមួយដែលចុះផ្សាយដោយសារព័ត៌មាន Beijing Daily របស់បក្សម្មុយនីស្តចិន នៅថ្ងៃទី២៧ ខែមេសានេះ បង្ហាញថាសិស្សវិទ្យាល័យថ្នាក់បញ្ចប់ប្រមាណ ៤៩០០០នាក់ អង្គុយក្នុងបន្ទប់រៀន ហើយពាក់ម៉ាស់ ក្នុងវីដេអូនេះ គ្រូបង្រៀនលើកឡើងពីសារសំខាន់នៃការយកជ័យជម្នះលើជំងឺរាតត្បាត COVID-19 ដោយមានរូបលោកប្រធានាធិបតីចិន ស៊ី ជិនភីង នៅមុខកញ្ចក់ទូរទស្សន៍៕ដោយ៖ស តារា


ចែករំលែក៖