ខេត្តសៀមរាប៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅភូមិទំនាបស្វាយ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ តួ ទឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទំនាបស្វាយ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
សម្ភារៈខូចខាតរួមមាន៖ ផ្ទះមួយខ្នងទំហំ៥ គុណ៦ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្គសី គ្រែឈើមួយ ទូដាក់ខោអាវមួយ ចានឌីធីវីមួយ ទូរទស្សន៍មួយគ្រឿង ធុងបាសតូចមួយ សម្លៀកបំពាក់ នឹងសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ។
មូលហេតុផ្ទុះសេឆ្នាំងដាំបាយអគ្គិសនី។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ និងរាយការណ៍ជូនថ្នាក់លើ៕ប៊ុនរិទ្ធី