ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានវេជ្ជសាស្ត្រ FIFA មិនចង់ឲ្យមានការប្រកួតបន្តនៅរដូវកាលនេះឡើងវិញទេ

ចែករំលែក៖

ប្រធានវេជ្ជសាស្ត្ររបស់ FIFA បានព្រមានប្រឆាំងនឹងការចាប់ផ្តើមឡើងវិញនូវការប្រកួតបាល់ទាត់បញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ទេ និងស្នើឱ្យស្ថាប័នគ្រប់គ្រងរៀបចំសម្រាប់សកម្មភាពនៅរដូវកាលក្រោយជំនួសវិញ។

លោក Michel D‘Hooghe ដែលជាប្រធានវេជ្ជសាស្ត្រ FIFA បាននិយាយថា “ក្នុងនាមជាវេជ្ជបណ្ឌិត ខ្ញុំមានការសង្ស័យអំពីការបន្តការប្រកួតក្នុងលីកចំពេលមានជំងឺកូវីដ-១៩កំពុងរាតត្បាតយ៉ាងខ្លាំងនៅអឺរ៉ុប

ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ FIFA បានប្រាប់ BBC Sport ថា“សំណើរបស់ខ្ញុំប្រសិនបើអាចធ្វើទៅបានចៀសវាងលេងបាល់ទាត់ដែលមានការប្រកួតប្រជែងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ព្យាយាមត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមការប្រកួតប្រជែងឲ្យបានល្អនៅរដូវកាលក្រោយវិញ។ វាមានហានិភ័យហើយវាមិនមែនជាហានិភ័យដែលមានផលវិបាកតិចតួចនោះ

លោក Michel D’Hooghe បានបន្ថែមថា វាអាចមានផលវិបាកដល់ជីវិត និងសេចក្តីស្លាប់ហើយនេះជាមូលហេតុដែលខ្ញុំមានការប្រុងប្រយ័ត្នខ្ពស់ហើយខ្ញុំសូមអោយអ្នករាល់គ្នាប្រុងប្រយ័ត្នអោយបានខ្ពស់មុននឹងសំរេចចិត្តលេងម្តងទៀត។

ខ្ញុំនិយាយក្នុងនាមជាវេជ្ជបណ្ឌិតខ្ញុំមិនចាំបាច់និយាយក្នុងនាមជាអ្នករៀបចំការប្រកួតនោះទេប៉ុន្តែសម្រាប់ទស្សនៈរបស់ខ្ញុំខ្ញុំពិតជាមានការសង្ស័យខ្លាំងណាស់

លីកអ៊ឺរ៉ុបមានរហូតដល់ថ្ងៃទី ២៥ ខែឧសភាដើម្បីប្រាប់ដល់គណៈគ្រប់គ្រងអឺរ៉ុប Uefa ថាតើពួកគេចង់បញ្ចប់ឬលុបចោលរដូវកាលរបស់ពួកគេ។ដោយ៖ភារៈ


ចែករំលែក៖