ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ។ ហេតុការណ៍នេះកើតឡើងស្ថិតនៅ ភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្មំក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង២និង១៥នាទី។
បើយោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ លឹម មុយ ភេទប្រុស អាយុ៧៨ ឆ្នាំ បាននាំចៅស្រីបង្កើតឈ្មោះ ម. ក.ញ អាយុ ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នាខាងលើ ឱ្យទៅយកទឹកក្រូច និងលុយនៅផ្ទះរបស់ខ្លួន ។ ពេលឡើងទៅដល់លើផ្ទះជនសង្ស័យត្រូវជាជីតាបង្កើតបានចាប់ចៅស្រីផ្ដួលទៅលើក្ដារ ហើយចាប់សំរាតខោ រួចឡើងពោកពីលើ យកប្រដាប់ភេទខ្លួន ដាក់ញុលៗទៅលើប្រដាប់ភេទក្មេងស្រីមួយសន្ទុះ ធ្វើអោយក្មេងស្រីឈឺ ក៏ ច្រានគាត់ចេញ រួចងើបស្លៀកខោរៀងៗខ្លួន(មិនបានសម្រេច) ហើយជនសង្ស័យបានហាមចៅស្រីមិនអោយនិយាយប្រាប់អ្នកណាម្នាក់ឲ្យដឹងពីរឿងនេះនោះឡើយ ។
កុមារីរងគ្រោះ នៅល្ងាចឡើងនាថ្ងៃដដែល ក៏ បានយករឿងនេះមកប្រាប់ម្ដាយបង្កើតរបស់ខ្លួនតាមដំណើររឿងដែលជីតារំលោភនាង។
ក្នុងនាមជាម្តាយ ក្រោយពីស្តាប់ការរៀបរាប់របស់កូនស្រីអំពីដំណើររឿងដ៏អាក្រាតមួយនេះ ម្ដាយជនរងគ្រោះមានការអាណិតអាសូរស្រីពន់ពេកចំពោះកូន មិននឹកស្មានថាជីតា ចរិកតិរច្ឆាន គាត់ក៏បានបង្ខំចិត្តនាំកូនស្រីរបស់ខ្លួនមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨ និង ៣០នាទីព្រឹក ដើម្បីអោយសមត្ថកិច្ចចាត់វិធានការ។
ករណីនេះ លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ក្រោយពេលទទួលបណ្តឹងរបស់ជនរងគ្រោះលោក បានចាត់កម្លាំង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច ទៅដល់ផ្ទះជនសង្ស័យ ឈ្មោះលឹម មុយ ដើម្បីឃាត់ខ្លួនយកមកសួរនាំ តែមិនឃើញជនសង្ស័យ នៅផ្ទះ អាចគេចខ្លួន ។ រហូតមកដល់ថ្ងៃទី២៩នេះសមត្ថកិច្ច នៅតែតាមប្រមាញ់ ឈានដល់ឃាត់ខ្លួនជនសង្ស័យយក មកធ្វើកំណត់ហេតុស្តាប់ចម្លើយ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់រកយុត្តិធម៌ជូនកុមារីជនរងគ្រោះ៕ដោយ៖សិលា