ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ចឹងតើបានជាពលរដ្ឋអាមេរិកឆ្លងកូវីដ-១៩ ច្រើនជាងគេនៅលើពិភពលោក

ចែករំលែក៖

អាមេរិក៖ ប្រធានគណៈកម្មការ ទប់ស្កាត់កូវីដ-១៩ គឺជាអនុប្រធានាធិបតីអាមេរិក Mike Pence បានទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ក្នុងពេលមានអ្នកស្លាប់និងឆ្លងកូវីដ-១៩បន្តកើនឡើង។ ការថ្កោលទោសនេះគឺដោយសារតែ លោក Mike Pence ទៅសួរសុខទុក្ខអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយមិនបានពាក់ម៉ាស់ការពារ ខណៈមនុស្សជុំវិញខ្លួនគាត់ពាក់ម៉ាស់ទាំងអស់។
បច្ចុប្បន្នមហាអំណាចអាមេរិកត្រូវបានកត់ត្រាថា បានរងគ្រោះខ្លាំងជាងគេបំផុត ដោយបានឆ្លងវីរុសជាង១លាននាក់ ស្មើមួយភាគបី នៃករណីសរុបទូទាំងពិភពលោក ។ តាមការចេញផ្សាយរបស់សារព័ត៌មាន wikipedia កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា អាមេរិកបាននឹងកំពុងរងគ្រោះពីវីរុសកូវីដ-១៩នេះច្រើនជាងគេបំផុត គឺមានអ្នកឆ្លងរហូតដល់ ១ ០៣៤ ៥៨៨ នាក់ ក្នុងនោះ បាត់បង់ជីវិត ៥៨ ៩៥៥ នាក់ និង១១៨ ១០៣ នាក់បាន ព្យាបាលជាសះស្បើយ ។
នៅក្នុងឃ្លីបវីដេអូថតនៅក្នុងមន្ទីរពេទ្យ Mayo Clinic រដ្ឋ Minnesota បង្ហាញឲ្យឃើញថា លោក Mike Pence មិនបានពាក់ម៉ាស់ឡើយ។ ចំណែកមនុស្សគ្រប់គ្នា គឺបានពាក់ម៉ាស់ទាំងអស់។
នៅលើគេហទំព័ររបស់មន្ទីរពេទ្យ Mayo Clinic បានស្នើឲ្យមនុស្សគ្រប់រូប ទាំងអ្នកជំងឺ បុគ្គលិក និងអ្នកមកសួរសុខទុក្ខ ត្រូវតែពាក់ម៉ាស់ជាចាំបាច់ ប៉ុន្តែអនុប្រធានាធិបតីអាមេរិក មិនបានគោរពតាមឡើយ។ មន្ទីរពេទ្យ Mayo Clinic បានបញ្ជាក់ថា ខ្លួនបានផ្តល់ព័ត៌មានដល់អនុប្រធានាធិបតីអាមេរិក ឲ្យពាក់ម៉ាស់ពេលទៅសួរសុខទុក្ខនៅក្នុងមន្ទីរពេទ្យនេះ ប៉ុន្តែលោកមិនបានធ្វើតាមសំណើនោះឡើយ៕ដោយ៖ ធី រីណា


ចែករំលែក៖