ខេត្តឧត្ដរមានជ័យ៖ លបស្បៃប្រវែង៨០ម៉ែត្រដែលជនមិនស្គាល់មុខលួចដាក់កាត់ទទឹងអូរមួយកន្លែងក្នុងគផលបំំណងបំផ្លាញមច្ឆជាតិត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងសហការជាមួយមន្រ្ដីជំនាញនិងអាជ្ញាធរមូលដ្ឋានយកទៅកម្ទេចចោលនៅ វេលាម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរសាម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
មន្រី្តកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ករណីចុះបង្ក្រាបលបស្បៃនៅពេលនោះរួមមាន កម្លាំង កងរាជអាវុតហត្ថស្រុកចំនួន០៦ នាក់ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហេង ធី មេបញ្ចាការរង សហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចំនួន២ នាក់ ដឹកនាំដោយ លោកសឿ សំបូ ប្រធានការិ
យាល័យ សរុបកម្លាំង៨នាក់ក្រោមការដឹកនាំរួមដោយលោក ងួន លីន នាយករដ្ឋបាលស្រុកអន្លង់វែង ។
ជាមួយគ្នានេះដែរកម្លាំងចម្រុះបាចុះរុះរើ រនាំងឈើបោះកាត់អូរជីក និងឧបករណ៍ ដាក់ស្បៃមុង ខុសច្បាប់ នៅចំណុចគោគក្ដី ស្ទឹងអូរជីក ស្ថិតភូមិអូស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
ជាលទ្ធផល ដកហូតស្បៃមុងបានប្រវែង៨០ម៉ែត្រ លបដាក់ត្រីចំនួន១ និងដកបង្គោលបាន ១០៣ដើម ។រីឯម្ចាស់ស្បៃមុងបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានឲ្យដឹងទៀតថាវត្ថុតាងស្បៃមុងត្រូវយកមករក្សាទុកនៅអង្គភាព មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង រង់ចាំដុតកម្ទេចចោល៕
ដោយ÷ប៉ែន នួន