ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការរាជធានីភ្នំពេញ ប្រាប់ពីឯកសារ ត្រូវយកមកតាមខ្លួន នៅពេលបើកបរ នៅថ្ងៃទី១ ឧសភា ២០២០ នេះតទៅ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាបថា៖ ឯកសារដែលត្រូវដាក់តាមខ្លួន ជាប្រចាំនៅពេលបើកបរគឺ ៖ ១-ប័ណ្ណបើកបរ (ច្បាប់ដើម) ២-លិខិតអាជីវកម្មចំពោះក្រុមហ៊ុន(ច្បាប់ដើម) ។ ចំពោះឯកសារផ្សេងៗទៀត ដូចជាកាតសំគាល់យានយន្ត (កាតគ្រី) អាចធ្វើការថតចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ។ ការអនុវត្តច្បាប់ចរាចរណ៍នេះ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ៖

ដោយ៖សុខ ខេមរា

 


ចែករំលែក៖