ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយស្ថានភាព COVID-19 បាន​ថមថយ​ខ្លាំង ទីក្រុង​ប៉េកាំង​ នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​តំបន់​របស់ខ្លួន

ចែករំលែក៖

ខេត្តហឺប៉ី៖ បន្ទាប់ពីស្ថានភាពជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) បានថមថយយ៉ាងខ្លាំង ទីក្រុងធានជីន និងរដ្ឋធានីទីក្រុងប៉េកាំងដែលនៅភាគខាងជើងចិន នឹងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរនៅក្នុងតំបន់របស់ខ្លួន យ៉ាងណាក៏ដោយ ចិនក៏បានត្រៀមវិធានការផ្សេងទៀតផងដែរ ដើម្បីទប់ស្កាត់រលកឆ្លង COVID-19 លើកទីពីរ

តាមរយៈវិធានការកាត់បន្ថយការរឹតត្បិតនេះ ទីក្រុងប៉េកាំង នឹងលុបចោលវិធានត្តាឡីស័ក១៤ថ្ងៃ សម្រាប់ប្រជាជនមកពីតំបន់ទាំងឡាយណា ដែលមានអត្រាឆ្លងតិច បានសេចក្តីថា រដ្ឋាភិបាលលែងចាប់បង្ខំឲ្យប្រជាជនស្ថិតនៅក្នុងផ្ទះ ប៉ុន្តែវាជាការទទួលខុសត្រូវរបស់ប្រជាជនខ្លួនឯងវិញ

ការលុបចោលនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំង លែងមានករណីឆ្លងរយៈ១៤ថ្ងៃមកហើយ ប៉ុន្តែបន្តអនុវត្តលើជនបរទេស អ្នកធ្វើដំណើរមកពីទីក្រុងហ៊ូប៉ី និងតំបន់ដែលមានអត្រាឆ្លងខ្លាំងនោះឡើយ នេះបើតាមផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​

រដ្ឋាភិបាលតំបន់ប្រចាំនៅទីក្រុងប៉េកាំង​, ក្រុងធានជីន និងខេត្តហឺប៉ី នៅថ្ងៃទី២៩ ខែមេសា បានប្រកាសទម្លាក់កម្រិតអាសន្ន នៃកូរ៉ូណាវីរុសនៅក្នុងតំបន់របស់ខ្លួនពីកម្រិត មកកម្រិត ដែលធូរស្រាលជាងមុន បន្ទាប់ពីអត្រាឆ្លងនៃជំងឺរលាកសួតប្រភេទថ្មី បានថយចុះ បើគ្មានការប្រែប្រួលទេ ការបន្ធូរបន្ថយនេះ នឹងធ្វើឡើងចាប់ពីម៉ោង១២យប់ ថ្ងៃទី ខែឧសភា តទៅ

យ៉ាងណាក៏ដោយ រដ្ឋាភិបាលតំបន់ប្រចាំទីក្រុងប៉េកាំង ក៏បានចេញវិធានការមួយចំនួនផងដែរ ដើម្បីទប់ស្កាត់រលកឆ្លង​COVID-19 លើកទីពីរ នាពេលកន្លងមក  សាលាក្រុងប៉េកាំង បានចេញបម្រាមមួយចំនួនដូចជាការរក្សាគម្លាតសុវត្ថិភាពម៉ែត្រ ហាមស្តោះទឹកមាត់ក្នុងទីសាធារណៈ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវជាដើម ដើម្បីរក្សាអនាម័យ ទប់ស្កាត់ COVID-19 ការបំពានវិធានការនេះ ត្រូវពិន័យជាប្រាក់

បន្ទាប់ទីក្រុងប៉េកាំងប្រកាសបន្ធូរបន្ថយការរឹតត្បិតបានប៉ុន្មានម៉ោង ប្រជាជនបានកក់សំបុត្រយន្តហោះជាច្រើន ពោលគឺកើនឡើងរហូតដល់១៥ដងឯណោះ ដោយអ្នកទាំងនោះគ្រោងនឹងធ្វើដំណើរកម្សាន្តទៅក្រុងឆឹងទូ​, ក្រុងចុងឈី និង ទីក្រុងសៀងហៃជាដើម

សូមជម្រាបថា នៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០នេះ ចិនមានករណីឆ្លងត្រឹមតែ ករណីតែប៉ុណ្ណោះ តួលេខសរុបនៅប្រទេសចិនបានកើនដល់៨២៨៦២ករណី អ្នកស្លាប់ចំនួន ៤៦៣៣ករណី និងករណីជាសះស្បើយមានចំនួន ៧៧៦១០ករណី ចំណែកអ្នកជំងឺ ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមានចំនួនត្រឹមតែ ៦១៩ករណី៕ដោយ៖ស តារា


ចែករំលែក៖