ព័ត៌មានទាន់ហេតុការណ៍៖

ឌុបចៅស្រីទៅការបងប្អូនគ្រោះអកុសលរថយន្តបុកស្លាប់ទាំង២នាក់លេី​ស្ពាន​ហាយវ៉េ​ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង​៖ ករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់បណ្ដាលអោយក្មេងស្រី២នាក់ស្លាប់យ៉ាងសង្វេគនិងតក់ស្លុតបំផុតខណះត្រូវរថយន្តមួយគ្រឿងបើកស្របទិសគ្នាជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកពីក្រោយកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី ៣០​ មេសា​ ឆ្នាំ២០២០​ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបាន អោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ វីរៈ​ អាលីយ៉ា អាយុ​ ១២ឆ្នាំ​ និង​ ឈ្មោះ​ វ៉ាន់​ សេរ៉ា​ អាយុ​ ៧​ឆ្នាំ​ អ្នក​ទាំង​ពីរ​ រស់​នៅ​ ភូមិ​ស្វាយ​ចេក​ ឃុំ​សំឡី​ ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀ​ង។

ចំណែកបុរសដែលដឹកចៅស្រីទាំង២មានឈ្មោះប្រាក់សុគន្ធាវីអាយុ៥០ឆ្នាំមុខរបរកសិកររស់នៅក្នុងភូមិក្រោលគោឃុំក្រោលគោស្រុកស្វាយជ្រំ

មិនមានរងរបួសនោះទេ។

ប្រភពបន្តថារីឯអ្នកបើករថយន្តដឹកកម្មករមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយបង្កហេតុបានឈប់បន្តិចក៏បើកគេចខ្លូនទៅទិសខាងលិចបាត់តែម្ដង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញមានបុរសម្នាក់បានឌុបក្នេងស្រី២នាក់ដោយម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីឡែតពណ៏សលាយខៀវពណ៌ ពាក់ផ្លាកលេខ ស្វាយរៀង ១N ៦៤៦៨ 

ក្នុងទិសដៅពីកើតមកលិចខណះបើកមកដល់លើស្ពានហាយវ៉េស្រាប់តែមានរថយន្តដឹកកម្មករមិនចាំស្លាកលេខពណ៏សជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏កៀម៉ូតូខាងស្ដាំដៃបណ្ដាលអោយក្មេងស្រីទាំង២ដួលធ្លាក់ពីលើម៉ូតូកិនធ្លាយខួរស្លាប់តែម្ដងរីឯអ្នកឌុបមិនមានរបួសនោះទេ។

ក្រោយបង្កហេតុអ្នកបើករថយន្តដឹកកម្មករមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេខណះបានឈប់បន្តិចក៏បើកគេចខ្លូនទៅទិសខាងលិចបាត់តែម្ដង។

សព​ជន​រងគ្រោះទាំង២នាក់​ត្រូវ​បាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ដឹក​ជូន​ដល់​ផ្ទះ​ និង​ ប្រគល់​សាកសព​ជូន​សាច់ញាតិ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​។

ចំណែកអ្នកបើករថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវអត្តសញ្ញាណ​អ្នក​បេីកបរ​ ដេីម្បី​យកមកទទួលទោសចាត់ការបន្ត​តាម​ច្បាប់​ ៕​

ដោយ៖យឹម សុថាន

 


ចែករំលែក៖