ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយមិននៅផ្ទះ ចាប់ក្មេងស្រី អនិតិជន២នាក់បងបងប្អូនរំលោភសេពសន្ថវ:

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២០នេះកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ឈែម ឈានភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្លកអណ្តូង ឃុំស្លក្រាម ក្រុង/ខេត្តសៀមរាប ទៅសាលាដំបូងខេត្ត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ពីបទរំលោភសេពសន្ថវ:លើក្មេងស្រីអនិតិជនចំនួន២នាក់។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយយោងតាមបណ្តឹងរបស់ ឈ្មោះ គូ សាវេត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិធ្លកអណ្តូង ឃុំស្លក្រាម ក្រុង/ខេត្ត សៀមរាប ត្រូវជាឪពុកក្មេងរងគ្រោះដែលបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២០ដោយចោទជនសង្ស័យខាងលើថាបានចាប់រំលោភសេពសន្ថវ:លើកូនស្រីរបស់គាត់២នាក់ជាអនិតិជនមានទី១.ឈ្មោះ គ. គ.ហ អាយុ៤ឆ្នាំ និងទី២.ឈ្មោះ គ. ស. អាយុ៩ឆ្នាំបានសម្រេច។

ក្រោយពីទទួលពាក្យបណ្តឹងរួច នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសុំបើកការស៊ើបអង្កេតបឋមហើយបានកោះហៅ ឈ្មោះ ឈែម ឈាន មកសាកសួរ ។នៅពេលសាកសួរជនសង្ស័យរូបនេះក៏បានសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះទាំង ២នាក់នៅពេលឪពុកម្តាយមិននៅផ្ទះជាបន្តបន្ទាប់ ប្រាកដមែន។

ក្រោយមានការសារភាពបែបនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមការបញ្ជាពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ÷ប្រាថ្នា

 


ចែករំលែក៖