ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យលេបត្របាក់សិប្បកម្មផលិត សាឡុង.ពូក ជនជាតិចិន…!

ចែករំលែក៖

ព្រះសីហនុ៖ ព័ត៏មានបឋម សមត្ថកិច្ចនគរបាល ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង៣និង៣៩នាទីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលយ៉ាងរន្ធត់មួយខណៈដែលមានហេតុការអគ្គីភ័យឆាបឆេះឃ្លាំងសិប្បកម្មផលិត គ្រឿងសង្ហារឹមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុម៦ភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ។

លោកអៀម សារិន អភិបាលរងក្រុងព្រះសីហនុដែលចុះទៅចូលរួមក្នុងសកម្មភាពពន្លត់អគ្គីភ័យខាងលើបានឲ្យដឹងថាហេតុការអគ្គីភ័យឆាបឆេះបណ្តាលមកពីឆ្លងចរន្តចេញពីឧបករណ៍ប៉ុស្តិ៍ផ្សារដែកដែលប្រើប្រាស់ខ្សែភ្លើងខុសបច្ចេកទេសខ្សែភ្លើង(តូច) ពេលកំពុងប្រើប្រាស់ក៍រលាយខ្សែភ្លើងបង្កើតជាអណ្តាតភ្លើងបណ្តាលឲ្យឆាបឆេះក្តារកុងផ្លាកេ សម្រាប់ផលិតពូក.សាឡុងនិងកំទេចកំទីជ័រផ្លាស្ទីកបង្កើតជាអណ្តាតភ្លើងឡើងសន្ធោរសន្ធៅភ្លាមៗតែម្តង។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ភ្លាមៗនោះបានរថយន្តបង្ការនិងពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត.រថយន្ត ទីបញ្ជាការកងរាជអាវុធហត្ថខេត្តនិងរថយន្តបង្ការនិងពន្លត់អគ្គីភ័យអង្គភាពកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាច្រើនគ្រឿងជួយអន្តរាគមន៍ក្នុងការបាញ់ទឹកពន្លត់ដោយប្រើប្រាស់អស់រយៈពេលចំនួន២ម៉ោងទើបគ្រប់គ្រងស្ថានការបានមិនឲ្យឆ្លងរាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។គួរបញ្ជាក់ឲ្យដឹងផងដែរថាឃ្លាំងសិប្បកម្មខាងលើយីហោ( កំពង់សោម គ្រឿងសង្ហារឹមរាជវង្ស ) របស់ជនជាតិចិន ឆាបឆេះអស់ទាំងស្រុង ប៉ុន្តែមិនបង្ករឲ្យមានគ្រោះថ្នាក់ឬបាត់បង់អាយុជីវិតមនុស្សទេ។ ឆ្លាម សមុទ្រ

 


ចែករំលែក៖