ព័ត៌មានទាន់ហេតុការណ៍៖

បើកឆាកថ្ងៃដំបូងត្រួតពិនិត្យការគោរពច្បាប់ចរាចរណ៍រកឃើញយានយន្តល្មើសច្បាប់ចំនួន២,៦៥៨គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទើបទទួលបាននៅល្ងាចថ្ងៃទី០១ ខែឧសភានេះឲ្យដឹងថានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក (ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៤រសៀល) សមត្ថកិច្ចនគរបាលចរាចរអនុវត្តច្បាប់ទូទាំងប្រទេស បានរកឃើញយានយន្តល្មើសច្បាប់២,៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ២១៩៨គ្រឿង និងរថយន្ត៤៦០គ្រឿង។ 

របាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមម៉ូតូល្មើសច្បាប់ ២១៩៨គ្រឿងមាន៖ អត់មួក ១៩១០គ្រឿង, អត់កញ្ចក់ ១៦៥គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ៦៥គ្រឿង, ដឹកលើសចំណុះ២គ្រឿង, អត់ស្លាកលេខ ១៣២គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៥គ្រឿង និងបទល្មើសផ្សេងៗ ៨៤គ្រឿង។

សម្រាប់រថយន្តល្មើសមានចំនួន ៤៦០គ្រឿង ក្នុងនោះរថយន្តធុនស្រាល៣៩៤គ្រឿង និងរថយន្តធុនធ្ងន់ ៦៦គ្រឿង៖ បើកល្មើសល្បឿន ៥៥គ្រឿង, អត់បណ្ណបើកបរ ៣២គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ១០គ្រឿង, អត់ពាក់ខ្សែក្រវាត់ ២៦៣គ្រឿង, ដឹកលើសចំណុះ៨គ្រឿង, អត់ស្លាកលេខ ១៤គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៣គ្រឿង និងបទល្មើសផ្សេងៗ ៧៥គ្រឿង៕

ដោយ÷ប្រាថ្នា


ចែករំលែក៖