ព័ត៌មានទាន់ហេតុការណ៍៖

ករណីលើសសុពលភាពឆៀករថយន្តសូម កុំទាន់ពិន័យសិន

ចែករំលែក៖

ភ្នំពេញ៖ ករណីហួសសុពលភាពឆៀកយានយន្ត សូមកុំទាន់ពិន័យសិន ព្រោះករណីនេះ មានរថយន្តជាច្រើន កំពុងទៅឆៀក តែមិនទាន់ឆៀកបាន ព្រោះណែនពេកត្រង់កន្លែងឆៀក នៅគ្រប់រាជធានី-ខេត្តទាំងអស់។

នេះជាការប្រកាសនិងណែនាំឲ្យដឹងពីនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះឲ្យបានជ្រាប។

 នាយឧត្តមសេនីយ៍បានបញ្ជាក់ថារឿងនេះក៏មិននៅក្នុងរបៀបវារៈនៃការត្រួតពិនិត្យរបស់យើងដែរ។ ចំពោះរថយន្ត៩ចំណុចមិនទាន់បានចែងទេ ដោយចាំជំហ៊ានខាងមុខទៀត។ សូមរង់ចាំបញ្ជាជាថ្មីដូច្នេះ ចំណុចនេះកុំទាន់ពិន័យឲ្យសោះ ៕

ដោយ÷ប្រាថ្នា


ចែករំលែក៖