ព័ត៌មានទាន់ហេតុការណ៍៖

នាងស្អាតតែកាយ តែចរិតអន់! ខឹង​នគរបាលចាប់ផាកពិន័យអស់ ៦ ម៉ឺន​រៀល ព្រោះ​អត់​ពាក់មួក​សុវត្ថិភាព ជេរដាក់ទំនាយ

ចែករំលែក៖

ភ្នំពេញ៖​ស្រី​ស្អាត​ម្នាក់​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់នាងមានឈ្មោះថា Varin Rathana ជាអ្នកលក់​ផលិតផល កែ​សម្ផស្ស​តាម អនឡាញបានផ្ទុះកំហឹងយ៉ាងខ្លាំង ក្នុងថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ដោយបាន​បង្ហោះ​នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនបង្ហាញនូវក្រដាស​ផាកពិន័យ​របស់នគរបាលចរាចរណ៍ចំនួនទឹកប្រាក់ ៦ ម៉ឺន​រៀល ព្រោះតែ​នាងអត់​ពាក់មួក​សុវត្ថិភាព​។នាងបានបញ្ចេញនូវកំហឹងប្រើពាក្យមិនសមរម្យ(ពាក្យអសុរោះ)និងជេរប្រមាថដាក់ទំនាយសមត្ថកិច្ចយ៉ាងធ្ងន់ៗទៀតផង។

ទង្វើនេះធ្វើឲ្យមនុស្ស​ជាច្រើន​ពុំ​គាំទ្រ​ចំពោះ​ការប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ ជេរប្រទេចធ្ងន់ៗទៅលើសមត្ថកិច្ចនោះឡើយ។ មហាជនជាច្រើនបានរិះគន់នាងថា ស្អាតតែកាយ តែចរិតអន់!ដោយ​គេ​សរសេរដាក់​ទៅវិញ​ថា «​តិច​ទៀត​ដឹងខ្លួន​ហើយ​, គេ​បានប្រកាស​ឲ្យ​ដឹង​ហើយ​តើ ដល់ពេល​គេ​ផាក​ខឹង​គេ គេ​ឲ្យ​ពាក់មួក​ការពារ​ជីវិត​ខ្លួនឯង​សោះ ហេតុ​អី​មិន​ពាក់​?» ។​

​ដោយឡែកអ្នកខ្លះទៀតព្រោះតែហួសចិត្តនឹងការបញ្ចេញកំហឹង របស់​ស្ត្រី​ខាងលើនេះ​ពេក ក៏បាន​សរសេរតបដាក់ឲ្យយ៉ាងដូច្នេះថា៖ «​នាង​អើយ ខ្លួនឯង​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ពេល​នគរបាល​ចរាច​រ ចាប់ផាកពិន័យយ បែ​រជា​មក​ជេរ​មន្ត្រី​អនុវត្តន៍​ច្បាប់​ទៅវិញ ។ ចុះបើ​នាង​ពាក់មួក​ទៅ មាន​មន្ត្រី​ណា​ទៅ​ផាក​នាង ? ប្រឹង​ដាក់​ទំនាយ​គេ គិតថា​នាង​ល្អ​មែន​?» តិចទៀតនាងដឹងខ្លួនហើយ។

សូមបញ្ជាក់ថាអ្នកណាក៏ដឹងដែរថាចំនួនទឹកប្រាក់ផាកពិន័យយ៉ាងចាស់ៗដៃ នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ នេះ គឺផ្តោតទៅលើតែចំពោះអ្នកបើកបរយានយន្តទាំងឡាយណាប្រព្រឹត្តល្មើសច្បាប់ប៉ុណ្ណោះ។ 

​ក្នុងនោះ អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​ផាកពិន័យ​ចំនួន ៦០.០០០ ៛, មិន​គោរព​ភ្លើង និង​ស្លាកសញ្ញាចរាចរណ៍ ១០០.០០០ ៛, ល្មើ​ល​ក្នុង​ការបត់ ការ​វ៉ា​ជែង ១០០.០០០ ៛ , ការដឹក​លើស​ចំណុះ ១០០.០០០ ៛, ស្រវឹង ២៥០.០០០ ទៅ ១.០០០.០០០៛ (​តាម​កម្រិត​ជាតិ​អាល់កុល​), គ្មាន​ស្លាកលេខ ១២០.០០០ ៛, ទូរស័ព្ទ​ពេល​បើកបរ ៨០.០០០៛ (​ប្រើ​បាន តែ​ប្រើ​ខ្សែ​ភ្ជាប់​សំឡេង​) ។​

​ជា​លទ្ធផល គេ​សង្កេតឃើញថា អ្នកបើកបរល្មើសច្បាប់ ត្រូវបាន​សមត្ថកិច្ចចាប់ផាកពិន័យមិនចេះតិចដែរក្នុងថ្ងៃដំបូងនៃការត្រួតពិនិត្យចរាចរណ៍នេះ៕ដោយ÷ប្រាថ្នា


ចែករំលែក៖