វិបត្តិកូរ៉ូណា ឬកូវីដ-១៩ អាចបង្កផលប៉ះពាល់ដល់កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិ និងអាចជះឥទ្ធិពលរហូត២ទៅ៣ឆ្នាំជាពិសេសអាចប៉ះពាល់ដល់ការប្រកួត World Cup នៅឆ្នាំ២០២២ផងដែរ ។
កម្មវិធីប្រកួតរបស់ជម្រើសជាតិធំៗតួយ៉ាង Euro Cup របស់ទ្វីបអឺរ៉ុប, Copa America របស់ទ្វីបអាមេរិកខាងត្បូងដែលត្រូវលេងនៅឆ្នាំ២០២០នេះសុទ្ធតែត្រូវលើកពានទាំងអស់។ ការលើកពេលដូច្នេះនឹងប៉ះពាល់ដល់ពានផ្សេងៗនៅឆ្នាំក្រោយៗរហូតដល់ World Cup ២០២២នៅកាតាក៏អាចពន្យារពេលដែរ។
យ៉ាងណាក៏ដោយក្រៅពីជំរុញឲ្យលីកតាមបណ្ដាប្រទេសនីមួយៗប្រកួតឲ្យចប់មុនខែ កក្កដា UEFA ខ្លួនឯងក៏ប្រឹងរកវិធីដើម្បីបញ្ចប់ Champions League និង Europa League ឲ្យបានមុនខែសីហាផងដែរដើម្បីកុំឲ្យប៉ះពាល់ខ្លាំងពេកនៅរដូវកាលក្រោយ៕
ដោយ៖ភារៈ