ព័ត៌មានទាន់ហេតុការណ៍៖

នារីជនជាតិចិនម្នាក់ សង្ស័យប្រេីប្រាស់ថ្នាំក្រវីហួសកម្រិត ត្រូវបុរសម្នាក់ដឹកយកមកទំលាក់ចោល នៅមុខមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ ដេកដួលតែម្នាក់ឯង នៅតាមផ្លូវ ដោយមានអាការៈ កន្ត្រាក់ដៃកន្ត្រាក់ជេីងនិងមានស្នាមរលាត់ស្បែកមួយ ចំហៀងខ្លួន សង្ស័យប្រេីប្រាស់ថ្នាំក្រវី លេីសកម្រិត បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលទឹកថ្លា ចុះមកពិនិត្យជាក់ស្តែង

ហេតុការណ៍នេះបានកេីតឡេីង កាលពីម៉ោង០២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ  ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ប្រភពព័ត៌មានពីបុរសម្នាក់ ជាអ្នកម៉ូតូឌុបនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ខណៈដែលគាត់ជិះមកដល់ចំណុចមុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលជាកន្លែងគាត់ឈប់ម៉ូតូអង្គុយចាំម៉ូយរាល់ថ្ងៃ ស្រាប់តែឃេីញម៉ូតូមួយគ្រឿង (មិនចាំម៉ាក ) បេីកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ទេីបជិះចេញទៅបាត់ ហើយឃេីញនារីជនជាតិចិនមិនស្គាល់អត្តសញ្ញាណ កំពុងដេកដួលតែម្នាក់ឯង នៅតាមផ្លូវដោយមាន អាការៈកន្ត្រាក់ដៃកន្ត្រាក់ជេីង និងមានស្នាម ដួលរលាត់ស្បែកមួយចំហៀងខ្លួនហេីយក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទឹកថ្លា ចុះមកពិនិត្យមេីលតែម្តង ភ្លាមនោះបង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណេីរ និងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ចុះមកសួរនាំតែនារីជនជាតិចិននោះ និយាយភាសាចិនមួយម៉ាត់ពីរម៉ាត់ដែរ តែមិនដឹងថានិយាយអ្វីទេ ព្រោះមិនមានអ្នកចេះបកប្រែភាសាចិនឡេីយ ហើយត្រូវបាន ប្រជាពលរដ្ឋ សន្ឋិដ្ឋានថាសង្ស័យប្រេីប្រាស់ថ្នាំក្រវី លេីសកម្រិត

ក្រោយកើតហេតុ នារីជនជាតិចិនរូបនេះ ត្រូវបានសមត្ថកិច្ចនិងប្រជាការពារសង្កាត់ទឹកថ្លា ហៅរថយន្តគិលានសង្គ្រោះ គ្លីនិកឯកជន មកដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ដេីម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យនិងជួយសង្គ្រោះបន្ត ៕ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖