ខេត្តស្វាយរៀង៖ បុរសដែលមានមុខរបរឡើងដាក់ទឹកត្នោតម្នាក់បានស្លាប់ភ្លាមៗខណះដែលសង្ស័យធ្វេសប្រហែសរអិលជើងធ្លាក់ពីលើចុងត្នោតមកដីដែលមានកម្ពស់ប្រមាណជិត១០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះតែអកុសលយឺតពេលទៅហើយ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី ៣ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅភូមិធ្នង់ឃុំ ស្វាយធំស្រុក ស្វាយជ្រំ។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាបុរសរងគ្រោះ មានឈ្មោះស៊ឹម វង់អាយុ៥៩ឆ្នាំ មុខរបរកសិករនៅភូមិធ្នង់ឃុំ ស្វាយធំ ស្រុកស្វាយជ្រំ។
បើតាមអ្នកភូមិ បានអោយដឹងថា បុរសខាងលើនិងក្រុមគ្រួសារមានជីវភាពខ្វះខាតហើយក្រៅពីធ្វើស្រែមានមុខរបរឡើងដាក់ទឹកត្នោតដើម្បីយកទៅលក់អោយម៉ូយជាប្រចាំ។
ប្រភពបន្តថាមុនកើតហេតុគេឃើញបុរសខាងលើនេះបានឡើងទៅយកទឹកត្នោតរាល់ពេលល្ងាចរៀបលិចដូចសព្វរាល់ដង ប្រមាណជា១៥នាទីសង្ស័យគាត់មានការធ្វេសប្រហេសស្រាប់តែរអឹលជើងធ្លាក់ ពីលើចុងត្នោតមកដីដែលមាន កម្ពស់ប្រមាណជិត១០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រសារជួយសង្គ្រោះអកុសលយឺតពេលទៅហើយ។
ក្រោយកើតហេតុ បន្ទាប់ពីពិនិត្យសពរួចសមត្ថកិច្ចមូលដ្ឋាន បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹមសុថាន