ព័ត៌មានទាន់ហេតុការណ៍៖

WHO៖ «COVID-19 នឹងនៅតែបន្តហានិភ័យខ្ពស់ រហូតទាល់តែយើងមានវ៉ាក់សាំង ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព»

ចែករំលែក៖

ទីក្រុងហ្សឺណែវ៖ លោក Mike Ryan ជានាយកប្រតិបត្តិកម្មវិធីសង្រ្គោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងនៅថ្ងៃចន្ទទី៤ ខែឧសភា ឆ្នាំ២០២០ថា ចំពោះCOVID-19 ប្រទេសខ្លះ នៅតែប្រឈមមុខនឹងហានិភ័យខ្ពស់ ហើយខ្លះទៀតមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ឡើងវិញ ដូចជាកូរ៉េខាងត្បូង ចិន សិង្ហបុរី និងនូវែលសេឡង់ជាដើម

លោក Ryan បានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងកំពុងស្ថិតនៅចំចំណុចកណ្ដាល នៃការប្រយុទ្ធដើម្បីជីវិតរបស់យើង និងជីវិតប្រជាជនពិភពលោកទាំងមូល។ COVID-19 នឹងនៅតែបន្តហានិភ័យខ្ពស់ រហូតទាល់តែយើងមានវ៉ាក់សាំង ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព តែយ៉ាងណាក្ដីសង្ឃឹមនៅតែមាន»

តាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទនេះ បានដកស្រង់សម្តីរបស់ លោកម៉ៃក៍ រីយ៉ាន (Mike Ryan)ថា ប្រទេសមួយចំនួននៅក្នុងពិភពលោក កំពុងចាប់ផ្ដើមងើបចេញពីវិបត្តិ COVID-19 និងត្រឡប់ទៅរកជីវិតដូចធម្មតាវិញប្រកបដោយការប្រយ័ត្ន ក៏ប៉ុន្តែជំងឺឆ្លងដ៏កាចសាហាវនេះ នឹងបន្តបង្កគ្រោះថ្នាក់ដដែល រហូតទាល់តែវ៉ាក់សាំងត្រូវបានផលិតឡើងរួចរាល់

បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភាឆ្នាំ២០២០ នេះអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនដល់,៥៦៦,០០៤នាក់ ក្នុងនោះស្លាប់ ២៤៨,២៨២នាក់ និងជាសះស្បើយឡើងវិញ ,១៥៤,០១៤នាក់៕ដោយ៖ស តារា


ចែករំលែក៖