ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករមានសិទ្ធិបដិសេធមិនប្រកួតបានដោយសារកូវីដ-១៩នៅលីកកំពូលអង់គ្លេស

ចែករំលែក៖

អង់គ្លេស៖ជាការវិលត្រឡប់ប្រកួតឡើងវិញនៅលីកកំពូលអង់គ្លេសបានកំណត់ថា នឹងចាប់ផ្តើមនៅខែមិថុនាហើយក៏ដោយ ប៉ុន្តែយោងតាមការបញ្ជាក់ របស់ប្រធានក្លិបភាគច្រើនកីឡាករ អាចមានសិទ្ធិបដិសេធមិនព្រមប្រកួតបានតាម ការចង់បានរបស់គេគឺមិន មានការបង្ខិតបង្ខំឡើយប្រសិនបើពួកគេនៅតែបារម្ភអំពីជំងឺកូវីដ-១៩។

ក្នុងនោះក្លិបជាច្រើនរួម ទាំងតោខៀវChelseaផងកោះហៅកីឡាករបរទេស របស់ខ្លួនត្រឡប់មកវិញហើយដើម្បីចាប់ផ្តើមហ្វឹកហាត់ សាជាថ្មី។ ការប្រកួតដើម្បីបញ្ចប់ រដូវកាលនេះនឹងធ្វើឡើងដោយមិនមានទស្សនិកជនទស្សនា ប៉ុន្តែនឹងមានការចាក់ផ្សាយផ្ទាល់ដោយឥតគិតថ្លៃតាមបណ្តាទូរទស្សន៍ធំៗក្នុងប្រទេសអង់គ្លេស ។

សំណើ និងកាលវិភាគថ្មីដែលត្រូវបានយល់ព្រមដោយម្ចាស់ក្លិបទាំងអស់ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាល ដើម្បីពិនិត្យនិងលើកយ មកពិភាក្សាសាជាថ្មីនៅថ្ងៃសុក្រខាងមុខម្តងទៀត។ សំណើសុំឲ្យមាន ការវិលត្រឡប់ ការប្រកួតក្នុងថ្ងៃទី៨ ខែមិថុនា ហើយការហ្វឹកហាត់ជាផ្លូវការអាចធ្វើឡើងនៅពាក់កណ្តាលខែឧសភានេះ ៕ដោយ៖ភារៈ


ចែករំលែក៖