ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ជំងឺCOVID-19 លើពិភពលោកមានអ្នកឆ្លង កើនដល់ ៣.៦៤លាននាក់ ក្នុងនោះស្លាប់ជាង ២៥ម៉ឺននាក់ និងជាសះស្បើយជាង១លាននាក់

ចែករំលែក៖

ពិភពលោក៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣,៦៤៣,២៤២ករណី។ នេះបើ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ។ ទន្ទឹមនោះអ្នកស្លាប់មានចំនួន ២៥២,២៤០នាក់ និងជាសះស្បើយឡើងវិញ ១,១៩៤,៧៣៩នាក់។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានផ្សាយថា៖
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,២១២,៨០៦នាក់ ស្លាប់ចំនួន ៦៩,៩២០នាក់ និងជាសះស្បើយចំនួន ១៨៨,០២៧នាក់។
លោក ដូណាល់ត្រាំ បានបង្ហាញក្តីបារម្ភថា នឹងមានពលរដ្ឋអាមេរិកយ៉ាងតិច១សែននាក់ស្លាប់ដោយកូវីដ១៩ ។ ប៉ុន្តែលោកជឿជាក់ថា នៅចុងឆ្នាំ២០២០នេះ អាមេរិកនឹងមានវ៉ាក់សាំង ប្រឆាំងកូវីដ។
សារព័ត៌មាន រ៉យទ័រនៅថ្ងៃទី ៤ខែមេសា បានដកស្រង់សម្តី ប្រធានាធិបតី លោក ដូណល់ ត្រាំ បញ្ជាក់ថា៖ នៅចុងឆ្នាំ២០២០នឹងមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប៉ុន្តែក៏មានពលរដ្ឋអាមេរិក ជាង១សែននាក់បានស្លាប់។
លោកត្រាំបានលើកឡើងថា ពិតជារឿងអាកក្រក់ដែលមានពលរដ្ឋអាមេរិក ស្លាប់ច្រើនដោយសារការឆ្លងកូវីដ១៩ ។ កាលពីថ្ងៃទី១ខែឧសភា លោកត្រាំបានប្រកាសថា អ្នកស្លាប់ដោយកូវីដមិនដល់១សែននាក់ឡើយ ប៉ុន្តែពេលនេះបានប្តូរជាង១សែននាក់ ទៅវិញ៕ដោយ៖សិលា


ចែករំលែក៖