ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនរកឃើញកាំភ្លើងកែច្នៃ៤ដើមដាវសាមូរ៉ៃ១ដើម និងថ្នាំញៀន១៦កញ្ចប់តូច

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​មុខសញ្ញា​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១ករណីក្នុងបទល្មើសជាក់ស្តែង​។ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៤ខែឧសភា ឆ្នាំ២០២០នៅភូមិ ពពាលខែ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ ដំបង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុង គឹម​សឿត​ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ​រស់នៅ ភូមិ ពពាលខែ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​ បាត់ដំបង ។​
ជាមួយគ្នានេះដែរ​វត្ថុតាង​ចាប់​យកបាន​រួមមាន​
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក ចំនួន​១៦​ថង់​តូច​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ICE
២-​កាំភ្លើង​កែច្នៃប្រើខ្យល់​ចំនួន​៤ដើម
៣-​ជ​ញ្ជើ​ង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១
៤-​ដាវសាមូរ៉ៃចំនួន១ដើម
៥-​ដប​សម្រាប់ជក់គ្រឿងញៀន ចំនួន​០១​ ដែក កេះ​ចំនួន​០១
៦-​ទុយ​យោ​ជ័រ​ចំនួន​០២​ដុំ​ និង
៧-​ថង់​កិប​សម្រាប់​ច្រក​រំលែក​គ្រឿងញៀនមួយចំនួន។
ជនសង្ស័យរូបនេះរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

ដោយ៖ប្រាថ្នា


ចែករំលែក៖