ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ សូមអោយសមត្ថកិច្ចទូទាំងប្រទេសបញ្ឈប់ជាបន្ទាន់នូវការបង់ប្រាក់ពិន័យនៅគោលដៅ

ចែករំលែក៖

ភ្នំពេញ៖អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានចេញសារសំឡេងដ៏សំខាន់មួយ ដោយស្នើអោយលោកស្នងការរងនិងលោកនាយការិយាល័យចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បញ្ឈប់ជាបន្ទាន់នូវការបង់ប្រាក់ពិន័យនៅគោលដៅតាមដងផ្លូវ ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន សង្កត់ធ្ងន់ថា ពេលនេះ នៅមានការពិន័យនៅនឹងគោលដៅ ។ ដូច្នេះ ប្រសិនបើអស់លោកមិនអនុវត្តតាមការណែនាំនេះទេ គឺ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ ៕ដោយ៖ចេស្ដា


ចែករំលែក៖