ព័ត៌មានទាន់ហេតុការណ៍៖

ទឹកប្រាក់ជាង​៨​ពាន់​លាន​ដុល្លារ ​ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19 ត្រូវបានសហភាពអឺរ៉ុប ​ដឹកមុខ​រៃអង្គាស​

ចែករំលែក៖

អន្តរជាតិ៖ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លង COVID-19 មេដឹកនាំប្រទេសធំៗ តារាល្បីៗជួរមុខរបស់ពិភពលោក​, និងសប្បុរសជននានា បានសន្យាផ្ដល់លុយសរុបចំនួន,ពាន់លានអឺរ៉ូ ដែលស្មើនឹង,ពាន់លានដុល្លារ ទឹកប្រាក់ដែលត្រូវបានរៃអង្គាសក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ខែឧសភា ដែលដឹកមុខដោយសហភាពអឺរ៉ុប នឹងត្រូវប្រើដើម្បីការស្រាវជ្រាវរកវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្ត ប៉ុន្តែអាមេរិក មិនមានវត្តមានក្នុងជំនួបអនឡាញនេះទេនេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP

ទឹកប្រាក់ដែលរៃអង្គាសបានចំនួន,ពាន់លានអឺរ៉ូ គឺតិចជាងគោលដៅបន្តិច ដែលគ្រោងនឹងប្រមូលឲ្យបានចំនួន,ពាន់លានអឺរ៉ូ ជាសរុបប្រទេសប្រមាណ៤០ អង្គការសហប្រជាជាតិ វិទ្យាស្ថានស្រាវជ្រាវ និងមូលនិធិសប្បុរសធម៌នានាតួយ៉ាងមូលនិធិ Bill and Melinda Gate បានប្រកាសផ្ដល់លុយ បន្ថែមពីលើបុគ្គលល្បីឈ្មោះ

ប្រទេសមហាអំណាចធំៗ បូករួមនឹងជប៉ុន និងកាណាដាជាដើម សុទ្ធតែជាប្រទេសបានសន្យាបញ្ចេញលុយច្រើនជាងគេដើម្បីដោះស្រាយវិបត្តិសុខាភិបាលសកលមួយនេះ អ្នកមាននៅអាមេរិកជាច្រើន រួមទាំងតារាល្បីឈ្មោះដូចជាតារាងចម្រៀងម៉ាដូណា ក៏ប្រកាសផ្ដល់លុយផងដែរ

យ៉ាងណាមិញ ទំហំទឹកប្រាក់នេះ ក៏នៅមិនទាន់គ្រប់គ្រាន់ឡើយអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េ អះអាងថាទឹកប្រាក់ដែលត្រូវមានច្រើន ដែលអាចឡើងដល់ជិត៣៨ពាន់លានដុល្លារឯណោះក្នុងការអនុវត្តការងារស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងCOVID-19 បើតាមលោក ហ្គូតេរ៉េ គេត្រូវការលុយច្រើនជាងការរៃអង្គាសនេះដងឯណោះ

ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អឺស៊ុឡា វ៉ុ ដឺ លៃអេ ដែលដឹកនាំជំនួបអនឡាញ និយាយថា ការបង្កើតវ៉ាក់សាំងប្រឆាំង COVID-19 គឺជាឱកាសល្អបំផុតដើម្បីកម្ចាត់ជំងឺនេះ គិតត្រឹមថ្ងៃទី ខែឧសភា ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់២៥ម៉ឺននាក់ ហើយការឆ្លងទូទាំងពិភពលោកមានលើស,លាននាក់ឯណោះ

ជំនួបតាម Videoconference មិនមានតំណាងរដ្ឋាភិបាលអាមេរិកឡើយអវត្តមានរដ្ឋាភិបាលអាមេរិក ធ្វើឲ្យមានការបារម្ភពីការខ្វះខាតកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ អភិវឌ្ឍ និងផលិតវ៉ាក់សាំង ការនៅក្រៅសាច់រឿងរបស់អាមេរិក ទំនងប៉ះពាល់គំនិតផ្ដួចផ្ដើមដែលដឹកនាំដោយអឺរ៉ុបខណៈអាមេរិកឯណោះប្រឹងស្រាវជ្រាវវ៉ាក់សាំងដោយខ្លួនឯង ប្រធានាធិបតីដូណាល់ ត្រាំ បង្ហាញទំនុកចិត្តថា អាមេរិកអាចមានវ៉ាក់សាំងនៅចុងឆ្នាំ២០២០នេះ៕ដោយ៖ស តារា


ចែករំលែក៖