ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌសែនសុខ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បន្តអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាទិសដៅបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងប្រុងប្រយ័ត្ន ក្នុងកាអនុវត្តន៍ដោយប្រព្រឹត្តទៅក្រមសីលធម៌របស់កងកម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ គឺស្របពេលវេលាដែលប្រទេសជាតិ កំពុងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។

ជាក់ស្តែងនៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់កម្លាំងចុះអនុវត្ត និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ដើម្បីអនុវត្តតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការកែសម្រួលអនុក្រឹតលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនាឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់

ក្នុងនោះដែអាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង សូមមេត្តាចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់អ្នក និងអ្នកដ៏ទៃ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖