ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូគេចពីសត្វគោ កំពុងដេីរឆ្លងផ្លូវ ក៏ជ្រុលទៅបុកនិងរថយន្ដដែលធ្វើដំ ណើរបញ្ច្រាស់គ្នា បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម័ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ និងសមត្ថកិច្ចកាលពីម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទឹម ជូរ ភេទប្រុុស អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិទូរីក្រោម ឃុំទូរី ស្រុកស្រីសន្ធរ ខេត្តកំពង់ឆ្នាំង ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើ តហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកMD ពាក់ស្លាកលេខភ្នំពេញ1HD-3123 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលនោះក៏មានគោមួយក្បាលបានដើ រឆ្លងថ្នល់ ហេីយបុរសរងគ្រោះខាងលេីក៏គេចពីសត្វគោ រួចក៏ទៅបុកជាមួយរថយន្ដម៉ាក កាមរីបាឡែន ពណ៌សពាក់ស្លាកលេខភ្នំពេញ2BD- 4223 ដែលធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់យ៉ា ងអាណោចអធម័។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍មកធ្វើ ការវាស់វែងយកម៉ូតូនិងរថយន្ដទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជេី ងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោ យ ។
រីឯសពជនរងគ្រោះត្រូវបានសមត្ថកិ ច្ចធ្វេីកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ