ព័ត៌មានទាន់ហេតុការណ៍៖

ចាប់យុវជនអាយុ២៦ឆ្នាំរំលោភម្តាយមីងអាយុ៥៧ឆ្នាំរួចសម្លាប់

ចែករំលែក៖

ខេត្តកោះកុង: ស្ត្រីអាយុ៥៧ ឆ្នាំ ម្នាក់ ត្រូវ ជនសង្ស័យ ដែលជាក្មួយ ចាប់រំលោភ រួច សម្លាប់ ដើម្បីបំបិទមាត់ ។ក្រោយពី កើតហេតុ នៅវេលា៦ល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យជាឃាតកត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ។

ការចាប់ខ្លួន បានធ្វើឡើង ក្រោយពី ជនសង្ស័យចាប់រំលោភ ម្តាយមីង រួចសម្លាប់ ត្រង់ចំណុចខ្ទមស្រែ ស្ថិតក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅវេលាល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ ម៉ន ម៉ុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វស្រែ (ទើបចេញពីពន្ធនាគារ) ចំណែកជនរងគ្រោះឈ្មោះ អ.ហ ភេទស្រីអាយុ៥៧ ឆ្នាំត្រូវជាម្តាយមីងបង្កើត របស់ជនសង្ស័យ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំជាមួយគ្នា។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ ដោយ៖នរិន្ទ្រ


ចែករំលែក៖