ភ្នំពេញ៖ នៅព្រឹកថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២០ ក្នុងឱកាសនៃការស្នាក់នៅស្រុកកំណើតផ្ទាល់សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្ម ញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំកំពូលនានា របស់ព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញរាប់បាត្រចង្ហាន់ បច្ច័យមួយចំនួន ប្រគេនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំង ព្រះ ភិក្ខុ សង្ឃ ចំនួន ១៧អង្គ ដែលនិមន្តគោចរបិណ្ឌបាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីទឹកចិត្ត ជ្រះថ្លានេះ ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាវិវឌ្ឍនា ដែល បានទទួលមរណភាពដោយរោគជរាពាធ ក្នុងជន្មាយុ ៩៦វស្សា រយះពេល៤ថ្ងៃមកនេះ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខសួគ៌ា ពិសេសបានរួចចាកផុតពីទុក្ខ ទោសផងទាំងពួង ចាប់តាំងពីពេលនេះតរៀងទៅ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនៃការសាងភ្នូសជាព្រះភិក្ខុសង្ឃ បំបួសមុខភ្លើងសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ព្រះពិក្ខុសង្ឃ ហ៊ុន ម៉ាណែត ព្រះភិក្ខុសង្ឃមានពិធី កម្មវិធីនិមន្តគោចរបណ្ឌិតបាត្រ នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាភូមិកំណើតរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ក្នុងអំឡុង ពេលនៃការបួសមុខភ្លើងសងគុណ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។
នៅក្នុងពិធីប្រគេនចង្ហាន់ និងបច្ច័យសម្តេចព្រះឧត្តមបញ្ញា និងព្រះភិក្ខុសង្ឍក្នុងភូមិទី២ ឃុំ រកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តក្បូងឃ្មុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួបសន្ទនាដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងភូមិទី២ ដែលជាអ្នកធ្លាប់មានប្រវត្តិជួបផ្ទាល់ជាមួយសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ក្នុងជំនាន់របបប្រល័យពូជសាសន៍ ប៉ុល ពត៣ឆ្នា ៨ខែ និង ២០ថ្ងៃ៕សហការី