ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅព្រឹកព្រលឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ នាឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅព្រឹកព្រលឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ នាឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ។
ថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសាច់ញាតិ និងកូនចៅ នឹងរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូន៕ដោយ៖សុខ ខេមរា


ចែករំលែក៖