ខេត្តពោធិ៍សាត់៖ លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាត ដឹកនាំកម្លាំងជំនាញក្រោមឱវាទចុះរុះរើ.ប្រមូលឧបករណ៍កន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយ ត្រូវបានអ្នកស្រុកនិយាយថាដូចចុះទៅសម្អាតអនាម័យឲ្យក្រុមជនប្រព្រិឹត្ត ។
ករណីបង្រ្កាបកន្លែងបញ្ជល់មាន់រងការរិះគន់ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចក្រោមស្ពានយោលដីចម្ការ របស់ឈ្មោះ វ៉ាន់ សុខណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលរកាតជាលទ្ធផលនៃការបង្ក្រាបគឺប្រមូលបានការុង(សង្វៀន)បញ្ជល់មាន់ចំនួន ១កន្លែង ចំណែកក្រុមជនប្រព្រិឹត្តរត់គេចបាត់អស់។
ក្រោយប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ចេញបទបញ្ជាដល់មន្ត្រីមូលដ្ឋានពិសេសមន្រ្តីនគរបាលប៉ុស្ដិ៍តែម្ដង ត្រូវមានវិធានការចំពោះល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួន ទើបឃើញសកម្មភាពចុះជាក់ស្ដែងបែបលេងៗនេះ៕ ដោយៈ បុឹម ពិន