ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​៥​នាក់នៅ​អេស្ប៉ាញធ្វើតេស្តវិជ្ជមាន Covid-19 ​ពេលចាប់ផ្តើមហ្វឹកហាត់ឡើងវិញ

ចែករំលែក៖

អេស្ប៉ាញ៖កីឡាករនៅក្របខ័ណ្ឌបាល់ទាត់កំពូលអេស្ប៉ាញ La Liga ចំនួន៥នាក់បានរកឃើញមានផ្ទុកមេរោគ Covid-19 ខណៈដែលក្លឹបទាំងអស់ចាប់ផ្ដើមហ្វឹកហាត់ដើម្បីត្រៀមប្រកួតឡើងវិញ

កីឡាករទាំងនាក់នោះមាននៅលីកំពូល និងលីលំដាប់ទីរបស់អេស្ប៉ាញ ការរកឃើញនេះ ដោយសារតែក្របខ័ណ្ឌទាំងបានកោះហៅកីឡាករមកប្រមូលផ្ដុំដើម្បីធ្វើតេស្ដរកមេរោគមុនឱ្យពួកគេទាំងអស់ហាត់ជុំគ្នាដោយក្នុងចំណោមនោះមានកីឡាករមកពីក្លិប Real Betisនាក់គឺកីឡាករ ​Joel Robles, Alfonso PedrazaនិងJuanmiJimenez ពួកគេទាំងអស់កំពុងសម្រាកព្យាបាល ដោយយកចិត្តទុកដាក់ ហើយស្ថានភាពនៅពេលនេះគឺធម្មតាមិនទាន់មានអ្វីធ្ងន់ធ្ងរនៅឡើយទេ

ប្រធាន La Ligaបាបញ្ជាក់​​ថា ប្រសិនបើអំឡុងពេលធ្វើតេស្ដរកឃើញមានកីឡាករឆ្លងមេរោគមែន ប៉ុន្តែសមាជិកដ៏ទៃទៀតដែលមិនមានឆ្លងមេរោគ គឺអាចហ្វឹកហាត់បានជាធម្មតាលោកអះអាងថា គម្រោងនៃការចាប់ផ្ដើមប្រកួតឡើងវិញលីកកំពូល La Ligaគឺនៅ​តែរក្សាដដែល ដោយ៖ភារៈ


ចែករំលែក៖