អង់គ្លេស៖លោក Oliver Dowden រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេសបានព្រមានថាព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League មិនទាន់មានភ្លើងខៀវថានឹងប្រកួតឡើងវិញបន្តទៀត១០០%នៅឡើយទេប៉ុន្តែលោកអះអាងថា រដូវកាលនេះ អាចត្រូវបានបញ្ចប់ ។
ក្លិបទាំងអស់ក្នងក្របខ័ណ្ឌ Premier League កំពុងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីផែនការចុងក្រោយ សម្រាប់គម្រោងស្តារឡើងវិញមួយថ្ងៃ បន្ទាប់ពីការបន្ធូរបន្ថយតិចតួច នៃវិធានការចាក់សោរមេរោគ។
ក្លិបត្រូវបានគេដឹងថា ការរក្សាភាពអព្យាក្រឹតគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់រដូវកាលនេះ ពីព្រោះរដ្ឋាភិបាលកំពុងព្រួយបារម្ភពីកត្តាឆ្លងមេរោគកូរ៉ូណាដោយសារការប្រមូលផ្តុំរបស់អ្នកគាំទ្រ នៅជិតពហុកីឡដ្ឋាន។ ប៉ុន្តែគេដឹងថា ការពិភាក្សានេះខាងរដ្ឋាភិបាលអង់គ្លេសកំពុងសម្របសម្រួល រកវិធីដោះស្រាយដោយមិនចង់ឲ្យមានការរាំងស្ទះដំណើរការនៃការប្រកួតឡើងវិញដែលគ្រោងនឹង ធ្វើឡើងនៅខែមិថុនាខាងមុខនោះទេ ។
នាយកប្រតិបត្តិរបស់ក្លិប Brighton លោក Paul Barber បានជំទាស់ប្រសិនបើការប្រកួតទាំងអស់ដែលនៅសល់ត្រូវបានរំសាយចោល ។ ក្រុមBrighton នៅសល់ចំនួន៥ប្រកួតដើម្បីបញ្ចប់រដូវកាលនេះ៕ដោយ៖ភារៈ