ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ជនរងគ្រោះជិះទូកត្រូវកាណូតបុករកឃើញសពអស់ហើយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ មន្ត្រីនគរបាលស្រុកកំពង់សៀមបានអោយដឹងថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុក,កម្លាំងសមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ,ផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច,ផែនចរាចរណ៍ជើងទឹកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ចាត់វិធានជាបន្ទាន់ចុះស្រាវរហូតដល់ម៉ោង១៥រសៀល ថ្ងៃទី១១ឧសភាបានរកឃើញសាកសពជនរងគ្រោះឈ្មោះ ធីម ថាន នៅអែបច្រាំងទន្លេសមត្ថកិច្ច បានបង្កើតគណះកម្មការ ត្រួតពិនិត្យលើសាកសពឃើញមានស្លាកស្នាមរលាត់នៅលើថ្ងាស ចិញ្ចើមផ្នែកខាងឆ្វេង កន្លែង។ បន្ទាប់មក សមត្ថកិច្ច បានប្រគល់សាកជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍តាមបញ្ជាលោក សុធា ពិសិដ្ឋ។

លុះរហូតដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២០វេលាម៉ោង០៤ទាបភ្លឺបានរកឃើញសាកសពជនរងគ្រោះម្នាក់ទៀតឈ្មោះ ឡាង ប៉េងហ៊ត នៅចំណុចមាត់ទន្លេ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ហើយសមត្ថកិច្ចបានបង្កើតគណះកម្មការត្រួតពិនិត្យលើសាកសពមានសភាពហើម រលាត់ស្បែក រឹងគ្រប់សន្លាក់ ហើយមានស្នាមជាំ ត្រង់ដើមដៃខាងឆ្វេងទំហំ១០គុណនឹង៧សង់ទីម៉ែត្រ និងត្រូវចំមួយចំហៀងមុខខាងស្តាំជាំ មានទំហំ១៩គុណនឹង២០សង់ទីម៉ែត្រ ផ្នែកដងខ្លួនគ្មានស្លាកស្នាម អាវះយះវះនៅចុងដៃចុងជើងមានសភាពសស្លេកស្លាំង ។

បន្ទាប់ពីពិនិត្យសាកសពរួចតាមបញ្ជាលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅ ថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩និង១០នាទីឲ្យប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លុះរហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១២ខែឧសភាទើបសមត្ថកិច្ចសមត្ថកិច្ច រកឃើញសាកសពជនរងគ្រោះម្នាក់ទៀតឈ្មោះ រុណ ជា នៅក្នុងទន្លេមេគង្គ ហើយបានបង្កើតគណះកម្មការ ត្រួតពិនិត្យសាកសពឃើញមានសភាពហើម
ក្រៅពីនេះពុំ មានស្លាកស្នាមអ្វីឡើយ ។ បន្ទាប់ពីពិនិត្យរួចតាមបញ្ជារបស់លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង១៤និង២៧នាទីឲ្យប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរកម្រ ជួបប្រទះនៅលើផ្ទៃទឹកទន្លេមួយបានកើតឡើងនៅ ថ្ងៃ១០ទី ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២២ នៅចំណុច កណ្តាលទន្លេ ស្ថិតនៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម រវាង ទូក និង កាណូត បានបណ្តាលអោយអ្នកស្លាប់មាន៣នាក់។
រីឯអ្នកជិះលើទូកមាន៖១.ឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ (អ្នកបើកបរទូក)*_ ២.ឈ្មោះ ទ្រី សែភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ)៣.ឈ្មោះ យ៉ែម ថាត ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៤.ឈ្មោះ ប៉ាត ខន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ)៥.ឈ្មោះ រ៉េន រុំភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៦.ឈ្មោះ *យ៉ុង ឌី* ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ)៧.ឈ្មោះ ឈុំ ចាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ)៨.ឈ្មោះ រុន ជា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរស្លាប់)៩.ឈ្មោះ ឡាង ប៉េងហ៊ត់* ភេទប្រុស អាយុ៥2ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរស្លាប់)១០.ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរស្លាប់)។

ប្រភពបានបញ្ជាក់ថាអ្នកទាំង១០នាក់ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជិះទូកពីទិសខាងលិចឆ្លងមកទិសខាងកើតពោលគឺ ចេញពីច្រាំងខាងភូមិឈើទាលស្រុកក្រោម ឃុំរំចេក ឆ្លងមក ភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀមខេត្តកំពង់ចាម។លុះមកដល់ពាក់កណ្តាលទន្លេ បានបុកជាមួយកាណូត ដែលមិនស្គាលអត្តសញ្ញាណក្រោយពេលកើតហេតុកាណូតដែលមិនស្គាល់អត្តសញ្ញាណ បានបើកកាណូត គេចបាត់។ចំណែកឯទូកបានលិចបាត់ក្នុងទន្លេបណ្តាលអោយរងរបួសអ្នកជិះលើកទូក នាក់ កំរិតស្រាល និងស្លាប់៣នាក់ ដែលមានឈ្មោះខាងលើ៕ ដោយ៖នរិន្ទ្រ


ចែករំលែក៖