ព័ត៌មានទាន់ហេតុការណ៍៖

ចិនសម្រេចបិទខេត្តមួយ ជាប់​កូរ៉េខាងជើង បន្ទាប់ពីរកឃើញករណីឆ្លងCOVID-19ថ្មី ជា​ចង្កោម នៅក្នុង​ប្រទេស

ចែករំលែក៖

ប្រទេសចិន៖ បន្ទាប់ពីមានករណីឆ្លងនៃវីរុស​COVID-19 ជាចង្កោមថ្មី នៅទីក្រុង Jilin នៃខេត្ត Jilin ជាប់កូរ៉េខាងជើងរួចមក អាជ្ញាធរចិនបានសម្រេចបិទមួយផ្នែកដើម្បីទប់ស្កាត់និងការពាររលកឆ្លងលើកទី នៃ​COVID-19​

តាមការចុះផ្សាយរបស់កាសែត South China Morning Post នាថ្ងៃទី១៣ ខែឧសភានេះថា បន្ទាប់ពីរាយការណ៍ថា មានករណីឆ្លងកូរ៉ូណាវីរុសជាចង្កោមចំនួន ករណី ក្នុងក្រុង Jilin នាថ្ងៃទី១២ ខែឧសភា រដ្ឋាភិបាលប្រចាំតំបន់ បានបញ្ជាឲ្យមានការរឹតត្បិតការធ្វើដំណើរទាំងអស់នៅក្នុងទីប្រជុំជននៃទីក្រុង​Jilin​

«​ការផ្ទុះកូរ៉ូណាវីរុសក្នុងពេលថ្មីៗនេះ គឺធ្ងន់ធ្ងរ និងស្មុគស្មាញណាស់ជាពិសេសវានឹងបង្កឲ្យមានការរីកសាយភាយដ៏ធំមួយ​»​ អភិបាលរងម្នាក់នៃក្រុង Jilin បានលើកឡើងបែបនេះ នាសន្និសីទកាសែតតាមអនឡាញ នៅថ្ងៃទី១៣ ខែឧសភា ដោយបន្ថែមថា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃCOVID-19 រដ្ឋាភិបាលតំបន់ បានសម្រេចអនុវត្តវិធានការរឹតត្បិតនៅក្នុងតំបន់ទីប្រជុំជននៃទីក្រុង Jilin តំបន់អាគារស្នាក់នៅ និងភូមិជនបទក្នុងទីក្រុងទាំងអស់

តាមរយៈវិធានការបិទក្រុងនេះ រដ្ឋាភិបាលក្រុង Jilin បានបញ្ជាឲ្យបិទរថភ្លើងសេវារថយន្តក្រុងចម្ងាយឆ្ងាយ ហាមឃាត់ការជួបប្រជុំរោងភាពយន្ត ហាងកាហ្វេ សាលារៀនជាដើមត្រូវបិទទាំងអស់ ដើម្បីបង្ការករណីឆ្លងជាចង្កោមការឆ្លងជាសហគមន៍ ក៏ដូចជាការទប់ស្កាត់ការរាតត្បាតនៃរលកឆ្លងទី នៃCOVID-19 នៅក្នុងប្រទេស

គួរបញ្ជាក់ថា ទីក្រុង Jilin គឺជាក្រុងធំជាងគេលំដាប់ទីពីរ បន្ទាប់ពីក្រុងChangchun នៃខេត្ត Jilin​ រាល់ប្រជាជនទាំងអស់ ដែលចង់ចាកចេញពីទីក្រុង ត្រូវតែមានរបាយការណ៍សុខភាពបញ្ជាក់ពីលទ្ធផលអវិជ្ជមាននៃកូរ៉ូណាវីរុស ក្នុងរយៈពេល ៤៨ម៉ោងជាមុនសិន​ ​៕ដោយ៖ស តារា


ចែករំលែក៖