ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ចាក់អង្រែលេី​ ល្បាតពួនស្ទាក់ចាប់បានជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងល្បាតនគរបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២រំលងអាធ្រាត្រ​ឈានចូលថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៤​ ខែឧសភា ឆ្នាំ២០២០​ នៅចំណុចផ្លូវ៦០ម៉ែត្រ មុខសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហេង បូរ៉ា ភេទ ប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅ ផ្លូវ៦០ម៉ែ្រតភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ ។

លោកនាយប៉ុស្ដិ៍ចាក់អង្រែលេី​ បានឲ្យដឹងទៀតថា នៅថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២០​ វេលាម៉ោង២រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ ហេង បូរ៉ា កំពុងឈរដោយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០៥ កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀន) រួចឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង ។ វត្ថុតាងដកហូតមាន៖ ក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់ថង់តូច ។

បច្ចុបន្បន្នជនសង្ស័យ ឈ្មោះ ហេងបូរ៉ា​ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធី​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ

 


ចែករំលែក៖