ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃឱ្យកម្ពុជារុះរើកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគខ្នាតធំរបស់ក្រុមគ្រូពេទ្យចត្តាឡីស័កចេញ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិឹងថ្ងៃ១៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៨:០០នាទី អាជ្ញាធរថៃបានគំរាមបិទច្រកទ្វារអន្តរជាតិអូរស្មាច់ទាំងស្រុងលែងឱ្យមានការផ្លាស់ប្ដូរទំនិញគ្នា ប្រសិនបើភាគីកម្ពុជាមិនព្រមរុះរើកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគខ្នាតធំ របស់ក្រុមគ្រូពេទ្យចត្តាឡីស័កចេញពីព្រំដែនច្រកទ្វារអូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យនោះទេ។

សមត្ថកិច្ចបានឱ្យដឹងថា  ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំទីតាំងទី២ ចំនួន០៤នាក់ បានចុះមកត្រួតពិនិត្យ និងឱ្យ (កម្ពុជា) រុះរើកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគខ្នាតធំនៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ របស់ក្រុមគ្រូពេទ្យ (ចត្តាឡីស័ក) ដែលបានសាងសង់កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដែលមានទំហំ ៣ម x ៥ម ត្រង់ចំណុច UA(60 305-95868) ។ ភាគីថៃ បាននិយាយ ថា  បើមិនរុះរើកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគនោះចេញទេ គេនឹងបិទច្រកឈប់ឱ្យមានទំនិញចេញ-ចូល ។

លោកហួ តារារិទ្ធ ប្រធានច្រកទ្វារអន្តរជាតិអូរស្មាច់ បានឱ្យដឹងថា ភាគីកម្ពុជាមិនបានធ្វើតាមសំណូមពររបស់ភាគីថៃនោះទេ ព្រោះវាស្ថិតនៅក្នុងទឹកដីកម្ពុជា។ លោកបន្តថា ដោយសារតែខាងយើងធ្វើមិនបានជូនដំណឹងទៅគេ ព្រោះការងារកសាងអ្វីមួយតែងតែជូនដំណឹងគ្នាទៅវិញទៅមក ប៉ុន្តែ រហូតមកដល់ពេលនេះសភាពការណ៍មានភាពប្រសើរឡើងវិញហើយមិនមានបញ្ហាអ្វីទេ។ប៉ែន នួន

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ចែករំលែក៖