សហព័ន្ធបាល់ទាត់លីកកំពូលប្រទេសឆេក បានប្រកាសថា នឹងចាប់ផ្តើមការ ប្រកួតរបស់ខ្លួនឡើងវិញ ចាប់ពីចុងខែឧសភានេះ បន្ទាប់ពីការផ្អាកអស់រយៈពេល ២ខែមកដោយសារការរីករាលដាលនៃជំងឺកូរ៉ូណា។
ក្រុមការងារដែលពាក់ព័ន្ធបានសម្រេចចិត្តបោះឆ្នោតកាលពីថ្ងៃអង្គារដោយសម្រេចចិត្តយកថ្ងៃទី៣០ ខែមិថុនា ជាការបញ្ចប់ទៅនៃរដូវកាល។ការប្រកួតលើកដំបូង ជាការប្រកួតជុំទី២៣ របស់លីកគឺចាប់ពីថ្ងៃទី២៣ ខែឧសភាតទៅ ខណៈដែលលីកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ខែឧសភា។
ការប្រកួតឡើងវិញនេះនឹងធ្វើឡើងក្រោម ការឃ្លាំមើលយ៉ាងម៉ត់ចត់ស្របទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាលរបស់ប្រទេសឆេកដើម្បីការពារការឆ្លងជំងឺកូរ៉ូណា៕ដោយ៖ភារៈ