ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌ Serie A អាចចាប់ផ្តើមថ្ងៃទី១៣ ខែមិថុនាប្រសិនបើទទួលបានការយល់ព្រមពីរដ្ឋាភិបាល

ចែករំលែក៖

អុីតាលី៖ ក្របខ័ណ្ឌ Serie A គ្រោងនឹងបន្តរដូវកាលរបស់ខ្លួននៅថ្ងៃទ១៣ ខែមិថុនាខាងមុខប្រសិនបើរដ្ឋាភិបាលអុីតាលីយល់ព្រម។
មហាសន្និបាតរបស់លីកកំពូលអុីតាលីបានជួបប្រជុំគ្នាកាលពីថ្ងៃពុធតាមរយៈខ្សែអាត់សំឡេង និងបានអនុម័តកាលបរិច្ឆេទនៃការបន្តរដូវកាលឡើងវិញស្របតាមការសម្រេចរបស់រដ្ឋាភិបាល និងពិធីសារវេជ្ជសាស្ត្រ។

ក្លិបក្នុងលីក កំពូលអុីតាលីបានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីដើមខែឧសភា ប៉ុន្តែកីឡាករអាចហ្វឹកហាត់តែម្នាក់ឯង។ ក្របខ័ណ្ឌ Serie A ត្រូវបានព្យួរនៅថ្ងៃទី ខែមីនាដោយមានការប្រកួតចំនួន ១២ លើកនិងការប្រកួតដ៏អស្ចារ្យចំនួន៤នៅតែលេង។

ក្រុមសេះបង្កង់ Juventus ដណ្តើមបានជើងឯកលីកកំពូលអុីតាលីចំនួនលើក ជាប់ៗគ្នា ហើយរដូវកាលនេះគឺឈរនៅលើកំពូលតារាងលីកកំពូលតារាងនាំមុខក្រុមលេខ២ Lazio

ប្រទេសអុីតាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវីរុសកូវីដ១៩ ដោយមានកីឡាករមួយចំនួនបានឆ្លងជំងឺនេះ។

កាលពីសប្តាហ៍មុនកីឡាករក្លិប Fiorentina ចំនួន នាក់ និងសមាជិកក្លិបចំនួន៣ នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ខណៈដែលកីឡាករក្លិប Torino ម្នាក់ទៀតក៏បានធ្វើតេស្តិ៍វិជ្ជមានផងដែរដោយ៖ភារៈ


ចែករំលែក៖