ព័ត៌មានទាន់ហេតុការណ៍៖

អាណិតណាស់! កើតមកភ្លាមក៏ត្រូវឆ្លងវីរុសកូវីដ-១៩

ចែករំលែក៖

ប្រទេសរុស្សុី៖មន្ត្រីក្រសួងសុខាភិបាល ប្រចាំនៅភាគខាងជើងOssetia ក្នុងតំបន់ Kavkaz ប្រទេសរុស្ស៊ីបានឲ្យដឹងថាម្តាយបានឆ្លងកូវីដ១៩ ហើយទារកកើតមកក៏បានឆ្លងកូវីដ១៩នេះដែរ។
សារព័ត៌មាន TASS របស់រុស្ស៊ី បានដកស្រង់សម្តី មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ម្តាយបានឆ្លងកូវីដ១៩ ពេលមានផ្ទៃពោះ ហើយកូនកើតមក ក៏បានឆ្លងផងដែរ។ ប៉ុន្តែពេលនេះ សុខភាពម្តាយនិងទារក ល្អប្រសើរ ហើយស្នាក់នៅក្នុងផ្ទះ ដើម្បីថែរក្សាសុខភាព។
កន្លងមក នៅក្នុងប្រទេសប៉េរ៉ូក៏មានទារកកើតមកឆ្លងកូវីដ១៩ កាលពីពាក់កណ្តាលខែមេសា ហើយការរកឃើញឆ្លងនៅក្នុងប្រទេសរុស្ស៊ីនាពេលនេះជាករណីទីពីរហើយ ។
ទារកដែលកើតមកឆ្លងកូវីដ១៩ គឺនៅមន្ទីរពេទ្យក្នុងតំបន់ Beslan ដែលមាន ៣៥នាក់មកមន្ទីរពេទ្យរងចាំសម្រាលកូន ប៉ុន្តែក្នុងពេលរងចាំ ក៏មានស្ត្រី មានផ្ទៃពោះ១៧នាក់បានឆ្លងកូវីដ១៩ ។
រុស្ស៊ីឈរលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីអាមេរិក ពីចំនួនអ្នកឆ្លងកូវីដ១៩ ។

បច្ចុប្បន្នរុស្ស៊ីមានអ្នកឆ្លងជាង ២៨១ ពាន់នាក់ និងស្លាប់២៦៣១នាក់៕ដោយ៖ធី រីណា


ចែករំលែក៖