ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍ សមត្ថកិច្ចក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកសារព័ត៌មានមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍ សមត្ថកិច្ចក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជាចំណុចមួយខុសទាំងស្រុងពីក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹកថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០២០ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជម្រុញអោយអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ត្រូវធ្វើការរំលឹកដល់អ្នកសារព័ត៌មាន មួយចំនួន ពិសេសតាម អនឡាញ ដែលតែងតែទៅសំភាសន៍សមត្ថកិច្ច នៅពេលគេកំពុងតែរវល់បំពេញ កិច្ចការងារអ្វីមួយដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាល មេក្រូ ទៅតាមសម្ភាស៍ក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជា ចំណុចមួយខុសទាំងស្រុងពី ក្រមសីលធម៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តីគឺត្រូវធ្វើការងារនោះអោយបានចប់រួចរាល់ជាមុនសិន ទើប អោយអ្នកជំនាញ ឬមន្រ្តីនាំពាក្យណាមួយជាអ្នកឆ្លើយ ថាតើរឿងទាំងនោះកើតឡើងដោយ សារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែតមានសិទ្ធិសួរគ្រប់ ពេលនោះទេ នៅក្នុងខណៈគេកំពុងបំពេញការងារ ក្នុងជំនាញមិនទាន់ចប់នៅឡើយ នោះដែរ៕ដោយ៖សិលា

 


ចែករំលែក៖