ភ្នំពេញ៖ យេីងសូមរំលឹកប្រវត្តិថយក្រោយដោយសង្ខេបដូចខាងក្រោម ៖
នៅម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហមរបស់ បុល ពត បានវាយលុកចូលកាន់កាប់ទីក្រុងភ្នំពេញបញ្ចប់របប លន់ ណុល ក្រោមការអបអរសាទពីសំណាក់ប្រជាជនដែលរស់នៅទីនោះ រួមទាំងទាហាន និងអ្នករដ្ឋការផង ។ ក៍ប៉ុន្តែ មិនយូរប៉ុន្មានផង ភាពអំណរសាទរនឹងក្តីសង្ឃឹមថា សង្រ្គាមត្រូវបានបញ្ចប់នេះ ក៍បានរលាយបាត់បង់ទៅវិញភ្លាម។ ក្រោយពីទាហាន ប៉ុល ពត ចាប់ផ្តេីមបង្ខំឲ្យប្រជានចាកចេញពីទីក្រុងភ្នំពេញ។ អ្នកដែលមិនព្រមធ្វេីតាមត្រូវពួកខ្មែរក្រហមបាញ់សម្លាប់ចោលឆៅៗ។ នៅពេលនេះហេីយដែលរបបសាធារណរដ្ឋខ្មែរត្រូវបានដួលរំលំជាស្ថារពរ ហេីយជំនួសមកវិញដោយរបបថ្មីមួយ ដឹកនាំដោយបក្សកុំម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ជាលេខាបក្ស ។
តាមការសិក្សាស្រាវជ្រាវ នៅចន្លោះថ្ងៃ ២០ ដល់ថ្ងៃ ២៥ ឧសភា ឆ្នាំ ១៩៧៤ ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោលនយោបាយសំខាន់ៗ ៨ ចំណុច នៃរបបគ្រប់គ្រងថ្មីនេះ រួមមាន ៖
១/-ជម្លៀសប្រជាជនចេញពីទីក្រុង ហេីយបែងចែកជា ២ ប្រភេទ ៖ ប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ ១៧ មេសាគេឲ្យឈ្មោះថា “ ជាប្រជាជនចាស់ “ ឯប្រជាជនដែលទេីបជម្លៀសចេញពីទីក្រុងក្រោយថ្ងៃ ១៧ មេសា គេហៅថា “ប្រជាជនថ្មី “ ឬ ពួក ១៧ មេសា ។
២/-លុបបំបាត់ចោលទាំងស្រុង នូវសេដ្ឋកិច្ចទីផ្សារសេរី
៣/-លុបំបាត់ចោល រូបិយប័ណ្ណ និងការចាយលុយ
៤/-លុបបំបាត់សាសនា ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹកហេីយ បញ្ជូនឲ្យទៅធ្វេីស្រែ ។
៥/-សម្លាប់ចោលទាំងអស់រាល់ ទាហាន មន្រ្ដី ដែលធ្វេីការឲ្យរបប លន់ ណុល ។
៦/-បង្កេីតសហករណ៍ សុីរួម ធ្វើការរួម នៅទូទាំងប្រទេស
៧/-បណ្តេញជនជាតិ វៀតណាម ឲ្យចេញអស់ពីប្រទេសកម្ពុជា
៨/-ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ពិសេសព្រំដែន វៀតណាម ។
ចាប់ពីចូលបានកាន់អំណាចនៅៃថ្ងទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហមនៅែតបន្តហៅខួ្លនឯងថាជា “រាជរដា្ឋភិបាល រួបរួមជាតិកម្ពុជា” ដដែល។ក៏ប៉ុែន្តអំណាចពិតប្រាកដមិនមែនស្ថិតក្នុងដៃរដា្ឋភិបាលរួបរួមជាតិេនះេទគឺស្ថិតក្នុងដៃ ពួកខ្មែរក្រហម ប៉ុល ពត និងបក្ខពួកតែប៉ុណ្ណោះ ។
ពីពេលនោះមកប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការមកជា“កម្ពុជា្របជាធិបេតយ្យ”វិញ។
គឺចា់ប់តាំងពីពេលនោះហេីយដែលប្រទេស និងប្រជាជនកម្ពុជា ធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ។ ពេញផ្ទៃប្រទេសពោរពេញទៅដោយ ឈាម និង ទឹកភ្នែក ព្រមទាំងសម្រែកឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន ហេីយប្រជាជនយេីងត្រូវស្លាប់អស់ជិត ៣ លាននាក់ ដោយសារបង្អត់អាហារ បង្ខំធ្វើការបាក់កម្លាំង និងយកទៅសម្លាប់ចោល ។
ប្រសិនបេីគ្មានថ្ងៃទី ២ ធ្នូ និង ៧ មករា ១៩៧៩ ដែល សម្តេចទាំង ៣ ដឹកនាំការតស៊ូរំដោះជាតិទេ នោះក៏គ្មានអ្វីៗ ដូចសព្វថ្ងៃនេះដែរ ។ ដោយសារហេតុផលនេះហេីយ ទេីបរាជរដ្ឋាភិបាលចេញអនុក្រឹតបង្កេីត ទិវានៃការចងចាំ ២០ ឧសភា ក្នុងគោលបំណង ៖
ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី ៕ដោយ៖សូរិយា