ភ្នំពេញ៖ អគារការិយាល័យធ្វើការថ្មីកំពស់១៨ជាន់ របស់មជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ នឹងបើកអោយដំណើរការធ្វើការ ក្នុងខែវិច្ឆកា ឆ្នាំ២០២០ បច្ចុប្បន្នសាងសង់បាន៧៥%ហើយ។
ក្នុងដំណើរចុះពិនិត្យ អគារការិយាល័យធ្វើថ្មី របស់មជ្ឈមណ្ឌលជាតិ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោកនាយឧត្តម សេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អោយដឹងថាៈ “អគារការិយាល័យកណ្តាលមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានកំពស់១៨ជាន់ រួមមានការិយាល័យធ្វើការ របស់អគ្គនាយក អគ្គនាយករង ទីប្រឹក្សា មន្ត្រីគ្រប់នាយកដ្ឋានចំណុះអោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមានសាលប្រជុំ តូច ធំ បន្ទប់ពិព័រណ៍ មានចំនួន១២ជាន់ ចំណតរថយន្ត៥ជាន់ និង អាហារដ្ឋាន១ជាន់”។
លោកនាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អោយដឹងទៀតថាៈ នៅពេលការិយាល័យថ្មីសាងសង់រួច នឹងបង្កការងាយ ស្រួលជាង ដោយសារបច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជួលអគារគេធ្វើការ៕សុខដុម