ព័ត៌មានទាន់ហេតុការណ៍៖

Roberto Martinez បន្តកិច្ចសន្យាជាគ្រូជម្រើសជាតិប៊ែលហ្ស៊ិករហូតចប់World Cup 2022

ចែករំលែក៖

 គ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលោក Roberto Martinez មានប្រសាសន៍ថា គាត់មានសេចក្តីរីករាយដែលបានបន្តតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិករហូតដល់ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ។

បុរសជនជាតិអេស្ប៉ាញវ័៤៦ឆ្នាំរូបនេះបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនៅឆ្នាំ២០១៦ ហើយកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះបន្ទាប់ពីព្រឹត្តិការណ៍យូរ៉ូ២០២០ចប់

ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ឬយូរ៉ូត្រូវបានផ្លាស់ប្តូរទៅឆ្នាំ២០២១

ចំណែកព្រឹត្តិការណ៍ World Cup នឹងលើកទៅធ្វើនៅប្រទេសកាតាក្នុងខែវិច្ឆិកានិងខែធ្នូឆ្នាំ២០២២ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ១៩

លោក Martinez បានមានប្រសាសន៍ថា ខ្ញុំពិតជារីករាយណាស់ពីព្រោះនេះគឺជាគម្រោងដែលមានមហិច្ឆិតាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាអ្វីៗគឺមានហើយដើម្បីដំណើរការឆ្ពោះទៅរកកេរ្តិ៍ឈ្មោះដ៏អស្ចារ្យមួយនៅក្នុងបាល់ទាត់ប៊ែលហ្ស៊ិ

លោក Martinez បានបន្ថែមថា ការពន្យារពេលព្រឹត្តិការណ៍យូរ៉ូនាំមកនូវស្ថានភាពខុសគ្នាទាំងស្រុង។ ខ្ញុំជឿជាក់យ៉ាងខ្លាំងចំពោះក្រុមកីឡាករនេះ។ ខ្ញុំមានអារម្មណ៍ថាវាមិនមែនជាពេលវេលាដើម្បីបំបែកទំនាក់ទំនងនោះទេដូច្នេះវាដល់ពេលដែលត្រូវទន្ទឹងរង់ចាំព្រឹត្តិការណ៍អន្តរជាតិដ៏ខ្លាំងក្លាមួយ

គូររំលឹកថា ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្លិប Everton និងក្លិបSwansea លោក Wine Martinez

ក្រុមខ្លាំងក្នុងតំបន់អឺរ៉ុបមួយនេះកំពុងឈរនៅកំពូលនៃតារាងចំណាត់ថ្នាក់របស់ FIFA បច្ចុប្បន្ន ហើយបានឈ្នះការប្រកួតទាំង១០ ប្រកួតរបស់ពួកគេក្នុងវគ្គជម្រុះយូរ៉ូឆ្នាំ២០២០ ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកស្ថិតក្នុងពូល B សម្រាប់ការប្រកួតវគ្គជម្រុះយូរ៉ូដោយមានក្រុមជម្រើសជាតិដាណឺម៉ាក, ហ្វាំងឡង់ និងរុស្ស៊ីដោយ៖ភារៈ


ចែករំលែក៖