ព័ត៌មានទាន់ហេតុការណ៍៖

គណនី facebook ឈ្មោះសុខភាព បុរស កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថជំនួយផ្លូវភេទបុរស និងស្រោមអនាម័យ ដោយភូតកុហក

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា គណនី facebook ឈ្មោះសុខភាព បុរស កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថជំនួយផ្លូវភេទបុរស និងស្រោមអនាម័យគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ មានគណនីហ្វេសប៊ុក ឈ្មោះ ( សុខភាព បុរស) កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថជំនួយផ្លូវភេទបុរស និងស្រោមអនាម័យ៖ ១-VIGO 50000 STRONG ២-MINILOVE ៣-Xun Z Lam ៤.OLO HA FOR GOD Ferforma និងគ្មានច្បាប់ពីក្រសួងសុខាភិបាល ព្រមទាំងបានផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា៖ ធំ វែង និងរួមភេទបានយូរ។ល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាសនិងឈានរហូតដល់បាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) ក្រសួងសុខាភិបាល សូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ជឿការផ្សព្វផ្សាយ ឃោសនា ភូតកុហក បោកប្រាស់តាម Facebook ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ របស់គណនីខាងលើ និងឈប់ប្រើផលិតផល៤មុខនេះជាបន្តទៀត៕

 

ដោយ៖សុខ ខេមរា


ចែករំលែក៖