ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធំបុកគូទរថយន្តតូចបើុងចូលស្នាមភ្លោះរបួស១នាក់នៅស្រុកក្រគរ

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ នគរបាលស្រុកក្រគរបានប្រាប់ថា រថយន្តម៉ាក CANIA ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A -3633 បើកបរដោយឈ្មោះ ផៃ ម៉ៅ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិត្បែងជ្រំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលកំពុងបើកដឹកដីធ្វើផ្លូវជាតិលេខ៥ បានជ្រុលទៅបុករថយន្តម៉ាក STAREX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-4728 បើកស្របទិសគ្នាពីកើតទៅលិចបណ្ដាលឲ្យបុើងរថយន្ត(STAREX)ធ្លាក់ចូលស្នាមភ្លោះរបួសស្រ្តីម្នាក់ ។

 នគរបាលស្រុកដដែលបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣-១៤៤ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 នគរបាលស្រុកដដែលបន្តទៀតថា វត្ថុតាងរថយន្តតូច.ធំទាំង ២គ្រឿង ត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំបន្តនីតិវិធី ៕ ដោយៈ បុឹម ពិន


ចែករំលែក៖