ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះនៅប្រទេសថៃមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៦ ខែឧសភា​ឆ្នាំ២០២០ គឺថ្ងៃនេះនៅប្រទេសថៃមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៣នាក់, អ្នកឆ្លងសរុបចំនួន ៣០៤៥នាក់, អ្នកជាសះស្បើយចំនួន២៩២៩នាក់ , អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៩នាក់ និងអ្នកបាត់បងជីវិតចំនួន ៥៧នាក់។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ ដោយឡែកកម្ពុជា ថ្ងៃនេះគ្មានអ្នកឆ្លងកូវីដ១៩ថ្មី, អ្នកឆ្លងសរុប ចំនួន ១២៤នាក់, អ្នកជាសះស្បើយចំនួន ១២២នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់ ក្នុងនោះប្រុស១ ស្រី១, គ្មានអ្នកបាត់បង់ជីវិតឡើយ។

Updated Covid-19 Situation in Cambodia & Thailand as of 26 May 2020 ៕ដោយ៖សុខ ខេមរា


ចែករំលែក៖