ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់បំផ្លាញផ្ទះ១ខ្នងរបួសមនុស្ស ១នាក់នៅឃុំសន្រ្ទៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ផ្ទះ ១ខ្នងបានហោះចេញពីលើជើងសសរ បណ្តាលឱ្យរងរបួសម្ចាស់ផ្ទះម្នាក់ នៅគ្រាដែលមានភ្លៀងធ្លាក់លាយឡំទៅដោយខ្យល់កន្រ្តាក់ ។

 ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិខាងលើ នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតំបន់រាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទៃ្រ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ផ្ទះសម្បែងដែលរងការខូចខាតមានទំហំ ៥ម៉្រែត្រគុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ រនាបក្រាលក្ដារ ដោយផ្ទះបានហោះធ្លាក់ចេញពីលើជើងសសរ ក្នុងនោះក៏មានការខូចខាតទ្រព្យសម្បត្តិផងដែរ និងរងរបួសម្ចាស់ផ្ទះម្នាក់ទៀត។ ករណីខាងលើអាជ្ញាធរបានចុះពិនិត្យ ដើម្បីធ្វើកំណត់ហេតុនិងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើបន្ត ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖