ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ជំងឺគ្រុនឈាមក្នុងអំឡុង១៩សប្តាហ៍ដើមឆ្នាំ២០២០នេះ មានចំនួន២១៧២ករណី ដែលចំនួនករណីឈឺ នឹងអាច បន្តកើនឡើងនៅតាមភូមិ ឃុំ ស្រុក និងទីប្រជុំជន នៃបណ្តាខេត្តនានាពេលខាងមុខនេះ ប្រសិនបើយើងមិនមានវិធានការការពារឲ្យម៉ត់ចត់និងត្រឹមត្រូវជាមុន ទេនោះ។ ទន្ទឹមនិងនេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏បានត្រៀមបាញ់ថ្នាំ សម្លាប់មូសខ្លានៅតាមសហគម ន៏រួចហើយដែរ។
ជំងឺគ្រុនឈាម អាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លង មេរោភគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។សត្វមូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស វាហើរបាន ចម្ងាយមិនលើសពី១៥០ម៉ែត្រពីកន្លែងកកើត។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាលក៏បានចេញសេក្ដីប្រកាសស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវវស្សាឆ្នាំ២០២០កាលពីថ្ងៃទី២៨ខែឧសភាម្សិលមិញនេះដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំឲ្យបានកាន់តែមានប្រសិទ្ធភាពនោះ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ ជំរកមូលខ្លាដោយប្រកាន់ខ្ជាប់នូវគោលជំហរជាប្រជាជនគំរូមួយរូប ស្រប នឹងពាក្យស្លោកខ្ញុំ នឹងគ្រួសារខ្ញុំជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្លុំ គ្មានដង្កូវទឹក ។
ដោយឡែកសម្រាប់រាជធានីភ្នំពេញ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៏មាននគរវត្ដឲ្យដឹងថា៖មន្ទីរបានដើរ បាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមសហគមន៏ចំនួន៤៣ សហគមន៏រួចហើយដែរ នៅសល់តែ៣៦សហគមន៏ ទៀតប៉ុណ្ណោះ។ នៅថ្ងៃបន្ទាប់ខាងមុខនេះយើងនិងដើរ បាញ់ ថ្នាំសម្លាប់មុសខ្លាឲ្យរួចរាល់ផងដែរ នារដូវវស្សា ឆ្នាំនេះ ។
នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលក៏បាន ស្នើសុំឲ្យមន្ទីរពាក់ព័ន្ធ ជំនាញជួយចុះអប់រំដល់ពលរដ្ឋអនុវត្តន៍នូវវិធានការដូចជា ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ក្នុងក្រៅផ្ទះឲ្យមានសណ្តាប់ធ្នាប់លុបបំបាត់ព្រៃស៊ុទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូលមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង ។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសម្លៀក បំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតកន្លែងងងឹតៗនោះទេ៕ដោយ៖ សំរិត