ព័ត៌មានទាន់ហេតុការណ៍៖

នៅប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ១១នាក់ ក្នុងថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃនេះអ្នកឆ្លងកូវីដ១៩ថ្មី នៅប្រទេសថៃមាន ១១នាក់ ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ នេះបើតាមការបញ្ជាក់អោយដឹងពី ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ។

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានអោយដឹងថា៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៩ ខែឧសភា​ឆ្នាំ២០២០ គឺថ្ងៃនេះថៃ មានអ្នកឆ្លងថ្មី ១១នាក់, អ្នកឆ្លងកូវីដ១៩ សរុប ចំនួន ៣០៧៦នាក់ , អ្នកជាសះស្បើយចំនួន ២៩៤៥នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៤នាក់, អ្នកបាត់បង់ជីវិតចំនួន ៥៧នាក់។
ចំពោះកម្ពុជា ថ្ងៃនេះ យើងពុំរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីឡើយ , អ្នកឆ្លងសរុប ១២៤នាក់, អ្នកជាសះស្បើយចំនួន១២២នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២នាក់ ក្នុងនោះមានស្រី១ ប្រុស១ ដែលឆ្លងនាំចូលពីខាងក្រៅ ហើយគ្មានអ្នកបាត់បង់ជីវិត។

Updated Covid-19 Situation in Cambodia & Thailand as of 29 May 2020 ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖