ខេត្តត្បូងឃ្មុំ៖ គ្រាប់មីនប្រភេទ៨២ម.ម១ គ្រាប់នៅមានគុណភាពបន្សល់ទុកពីសម័យសង្គ្រាម ហេីយពលរដ្ឋប្រទះឃេីញនៅចំណុចខាងត្បូងគល់ស្ពានមាត់ឃ្មង់ចម្ងាយប្រហែល២០០ម៉ែត្រពីស្ពានត្រូវបានរាយការណ៍ទៅអាជ្ញាធរនិងអង្គភាព CMAC យកទៅកម្ទេចចោល ។
ប្រជាពលរដ្ឋឈ្មោះ ឆន ឈឿន ហៅវ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានរាយការណ៍មកថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹកគាត់បានប្រទះឃើញគ្រាប់82ម.ម១គ្រាប់មិនទាន់ផ្ទុះនៅចំណុចខាងត្បូងគល់ស្ពានមាត់ឃ្មង់ចម្ងាយប្រហែល២០០ម៉ែត្រពីស្ពាន។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី២ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះទៅដាក់ស្លាកសញ្ញាហើយរាយការណ៍ជូនអង្គភាព CMAC ដើម្បីមកយកទៅកម្ទេចចោល ។
សូុមបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចកន្លងមកតែងអំពាវនាវដល់ប្រជាពលរដ្ឋបើបានឃើញគ្រាប់យុទ្ធភណ្ឌកាលពីសម័យសង្គ្រាម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ហាមយកដៃប៉ះ ឬគប់លេង ព្រោះវាងាយមានគ្រោះថ្នាក់បំផុត ៕
ដោយ ៖ វណ្ណៈ